ផ្ទុះទៀតហើយ! ភ្នំភ្លើងអាយុកាលជាង ៤០០ ឆ្នាំនៅប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងសាជាថ្មី

បន្ទុះភ្នំភ្លើង Sinabung កាលពីថ្ងៃចន្ទ ទី ១០ ខែសីហា ឆ្នាំ ២០២០ បានបង្កឱ្យមានផ្សែងខ្មៅអួរអាប់នៅលើមេឃប្រមាណជា ៥ ពាន់ម៉ែត្រ ព្រមទាំងកម្ទេចរបស់វាបានគ្របដណ្តប់ផ្ទះប្រជាជនក្នុងតំបន់់មួយចំនួនផងដែរ ។

គួរឱ្យដឹងដែរថា សន្ធឹកភ្នំភ្លើងនៅលើកោះស៊ូម៉ាត្រាបានផ្ទុះម្តងរួចមកហើយកាលពីឆ្នាំ ២០១០ ហើយវាក៏បានផ្ទុះយ៉ាងខ្លាំងជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០១៦ ដោយវាបានជះឥទ្ធិពលរហូតមកដល់សព្វថ្ងៃ ស្របពេលដែលកាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទុះថ្មីៗតូចចំនួន ២ ទៀតក៏បានផ្ទុះឡើងដែរ ។

យ៉ាងណាមិញ គ្មានរបាយការណ៍ណាមួយបញ្ជាក់ពីទិន្នន័យអ្នករងគ្រោះ ក៏ដូចជាអ្នកស្លាប់នោះឡើយ ប៉ុន្តែអាជ្ញាធរបានព្រមានចំពោះគ្រោះថ្នាក់នៃរំហូរម៉ាក់មា៉ដែលអាចនឹងកើតមានជាយថាហេតុ ។ អ្នកជំនាញខាងភ្នំភ្លើងបានឱ្យដឹងថាជ «ប្រជាជនដែលរស់នៅជិតតំបន់នោះត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតជាមួយនឹងកម្អែភ្នំភ្លើង» ។

ដោយសារតែតំបន់នៅក្បែរភ្នំភ្លើងនោះត្រូវបានគេដាក់ហាមឃាត់មិនឱ្យចូលទៅរស់នៅ ទើបមិនមានអ្នករងរបួសធ្ងន់ធ្ងរ ប៉ុន្តែនៅបន្ទាប់ពីនោះមានកូនសហគមន៍តូចមួយដែលត្រូវបានរងផលប៉ះពាល់បន្តិចបន្តួចដោយកម្ទេចភ្នំភ្លើងកាលពីថ្ងៃទី ១០ កន្លងទៅនេះ ៕

Related posts

Leave a Comment