យប់មិញឮតែសំឡេង ព្រឹកឡើងឃើញរូបពិត! ចាក់បាសស្រែកច្រៀងរំខានអ្នកជិតខាង ត្រូវប៉ូលិសចុះណែនាំ

នៅយប់ថ្ងៃទី ១០ ខែសីហា ម្សិលមិញនេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅខណ្ឌ និង ប៉ុស្តិ៍ភ្លាមបន្ទាប់ពីទទួលបានការខំមិនពីប្រជាពលរដ្ឋ ដោយចុះដល់ទីតាំងផ្ទះប្រជាពលរដ្ឋដែលកំពុងផឹកស៊ី ចាក់ធុងបាសស្រែកច្រៀងឡូឡាបង្កសំឡេងរំខានដល់ផ្ទះអ្នកជិតខាងរកសម្រាកមិនបានដល់យប់ជ្រៅម៉ោង ១០ និង ៣០ នាទីយប់ ។

បើតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមសមត្ថកិច្ចបានចុះទៅបញ្ឈប់សកម្មភាពប្រជាពលរដ្ឋខាងលើ និង បានធ្វើការអប់រំណែនាំកុំឱ្យបង្កការរំខានផ្សេងដល់អ្នកជិតខាងបន្តទៀត ព្រោះថាអ្នកជិតខាងត្រូវការពេលវេលាសម្រាក បន្ទាប់ពីធ្វើការហត់នឿយពេញមួយថ្ងៃ ថែមទាំងអប់រំណែនាំពីការគោរពសិទ្ធិអ្នកដទៃក្នុងនាមជាអ្នករស់នៅភូមិផងរបងជាមួយគ្នា ៕

Related posts

Leave a Comment