ប្រវត្តិស្នេហ៍ឧកញ៉ា ម៉ុង ឫទ្ធី និង ឧត្ដមភរិយាផ្ដើមពីរៀបការជំនាន់ប៉ុលពត តែស្រឡាញ់គ្នា ៤២ ឆ្នាំគ្មានថ្ងៃប្រែ

ស្នេហាមួយអាចរក្សាបានយូរអង្វែងដល់ចាស់រៀងខ្លួនគឺអាស្រ័យលើភាគីទាំងសងខាងមានភាពស្មោះឱ្យគ្នា យោគយល់គ្នា សន្ដោសប្រណី ចេះលើកលែងចេះអភ័យទោស ពេលមានឧកសគ្គ មានបញ្ហាត្រូវតែជម្នះ​ពុះពារទៅជាមួយគ្នា ។ យ៉ាងណាមិញស្នេហាយុវវ័យបច្ចុប្បន្នច្រើនតែបានមួយឆាវហើយក៏បែកគ្នាទៅវិញ នេះក៏ព្រោះតែពួកគេមិនដឹងថាតើការរក្សាស្នេហាមួយឱ្យរឹងមាំម្នាក់ៗត្រូវមានការអត់ធ្មត់ ការខន្តីយ៉ាងដូចម្ដេច ។

មកមើលចំណងស្នេហាឧកញ៉ា ម៉ុង ឫទ្ធី និងលោកជំទាវម៉ែន ស៊ុន វិញ ស្រឡាញ់គ្នា កាន់ដៃគ្នាអស់រយៈពេល ៤២ ឆ្នាំហើយ ប៉ុន្តែនៅអាចរក្សាចំណងស្នេហាមួយនេះយ៉ាងរឹងមាំ និង ជារៀងរហូតទៅ ។ សេដ្ឋីកសិឧស្សាហកម្មដ៏ល្បីល្បាញនៅកម្ពុជារូបនេះ បានទម្លាយពីប្រវត្តិនៃស្នេហាជាមួយនឹងឧត្ដមភរិយា គឺផ្ដើមចេញពីការរៀបការនៅជំនាន់ប៉ុលពតនៅក្នុងឆ្នាំ ១៩៧៨ ។ នៅថ្ងៃទី ៨ ខែ ៨ ឆ្នាំ ២០២០ នេះ គឺជាខួប ៤២ ឆ្នាំនៃស្នេហាអ្នកទាំងពីរ ។

ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកថា «វេលាម៉ោង ​៨ យប់ ថ្ងៃ​ទី៨​ ខែ៨​ ឆ្នាំ​១៩៧៨-២០២០​ ​គឺជា​ថ្ងៃ​គំរប់ខួប​ ៤២ ​នៃចំណង​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ ​និង ​ភរិយា​ក្នុង​របប​អាវខ្មៅ​បីឆ្នាំ​ប្រាំបីខែ​ និង​ ម្ភៃថ្ងៃ ​ពោរពេញ​ទៅដោយ​ឈាមលាយទឹកភ្នែក​ ។ ហើយក៏ជា​ថ្ងៃ​គំរប់ខួប​ ៣២ ឆ្នាំ​នៃអាវ​ដែលខ្ញុំ​កំពង់​តែពាក់នេះផងដែ​ ១៩៨៨-២០២០​ យើងបាន​រស់នៅ​រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា​អស់​រយៈពេល​ដ៏​យូលង់​ ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​យើង ​និង ​បន្ត​រស់នៅ​រួមសុខរួមទុក្ខ​ជាមួយ​គ្នា​លុះដល់​ដង្ហើម​ចុងក្រោយ» ​៕

Related posts

Leave a Comment