តាមពិតគ្រូភ្លេង សាន សុវណ្ណឌីន ជាអតីតក្រុមតន្ត្រីពេញនិយម «Cartoon Emo» ជាមួយនឹង Noly

រយៈពេល ៦ សប្តាហ៍មកហើយនៅក្នុងកម្មវិធី I Am Singer Cambodia រដូវកាលទី ២ របស់ស្ថានីយទូរទស្សនហ៍ហង្សមាសបានដំណើរការ និង មានអ្នកទស្សនាយ៉ាងច្រើនផងនោះ មហាជនច្បាស់ជាមាន Idol នៅក្នុងចិត្តរបស់ខ្លួនឯងជាក់ជាមិនខាននោះទេ ។ យ៉ាងណាមិញ បើក្រឡេកមកមើលការបង្ហាញសមត្ថភាពរបស់តារាចម្រៀងក្នុងកម្មវិធីនេះ ក៏មានការជួយជ្រោមជ្រែង និង ហ្វឹកហាត់ពីគ្រូភ្លេងផ្ទាល់ដែលមានជំនាញជាច្រើនរូបផងដែរ ។

ក្នុងនោះបើក្រឡេកមកមើលគ្រូភ្លេងផ្ទាល់របស់តារាចម្រៀង តាក់ម៉ា ឯនោះវិញគឺលោកគ្រូភ្លេង សាន សុវណ្ណឌីន ក៏មានសន្ទុះគាំទ្រមិនធម្មតាដែរ ដោយលោកគឺជាតន្ត្រីករដែលមានទេពកោសល្យ និង សមត្ថភាពយ៉ាងច្រើនក្នុងវិស័យតន្ត្រីនេះ ។ ម្យ៉ាងវិញទៀតលោកគ្រូភ្លេង សាន សុវណ្ណឌីន ក៏ធ្លាប់ជាសមាជិកក្រុមចម្រៀងរ៉កដែលមានការគាំទ្រយ៉ាងខ្លាំងកាលពីប៉ុន្មានឆ្នាំមុនគឺក្រុម «Cartoon Emo» ដែលគេនៅចាំថាមានតារាចម្រៀង Original លោក Noly ជាសមាជិកក្នុងក្រុមចម្រៀងនោះដែរ ។

ទោះរយៈពេលជាច្រើនឆ្នាំនៃក្រុម «Cartoon Emo» ដែលមានលោកគ្រូ សាន សុវណ្ណឌីន ជាសមាជិកបានរំសាយក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះក្រុមនេះ ក៏ដូចជាលោកគ្រូក៏នៅតែបន្តមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈ ដោយកាលនុងបទចម្រៀងជាច្រើនបទរបស់ក្រុមចម្រៀងលោកគ្រូដូចជាបទ «សម្រាប់បងលែងទទួល» «ថ្ងៃពិសេសេមិនមែនជារបស់បង» និង បទ «ដែនដីសុវណ្ណភូមិ» ជាដើម ។

គួរឱ្យដឹងដែរថា លោកគ្រូ សាន សុវណ្ណឌីន មិនត្រឹមតែមានសមត្ថភាពផ្នែកតន្ត្រីតែម្នាក់ឯងនោះទេ ប៉ុន្តែក្រុមគ្រួសារប្អូនៗរបស់លោកគ្រូក៏មានជំនាញសិល្បៈតន្ត្រីដូចគ្នាដែរ ដោយអ្នកខ្លះក៏ជាតន្ត្រីករ ហើយខ្លះទៀតក៏ជាតារាចម្រៀង ៕

Related posts

Leave a Comment