ព្រឹកនេះកម្ពុជា រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីចំនួន ១៥ នាក់ ក្នុងនោះមានជនជាតិចិន ១៣ នាក់ និងខ្មែរ ២ នាក់

ក្រសួង​សុខាភិបាល បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី​ចំនួន ១៥ នាក់​បន្ថែម​កាល​ពី​ថ្ងៃ​ទី ១០ ខែ​សីហា ឆ្នាំ ២០២០ ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន ១៣ នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន ២ នាក់ ។

បុរស​ស្ត្រី​ជនជាតិ​ចិន​ដែល​ឆ្លង​ទាំង ១៣ នាក់ គឺ​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ហ្វីលីពីន តាម​ជើង​ហោះ​ហើរ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី ០៩ ខែ​សីហា ឆ្នាំ ២០២០ ដោយ​ក្នុង​នោះ​មាន​អ្នក​ដំណើរ​ជនជាតិ​ចិន​សរុប​ចំនួន ១១៩ នាក់ (ស្ត្រី ២៣ នាក់ និង​បុរស ៩៦ នាក់) ។ បច្ចុប្បន្ន អ្នក​ទាំង ១៣ នាក់​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ហើយ​ចំពោះ​អ្នក​ដែល​មាន​លទ្ធផល​អវិជ្ជមាន ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានីភ្នំពេញ ។

ចំពោះ​ករណី​ឆ្លង​លើ​ជនជាតិ​ខ្មែរ​វិញ គឺ​កើត​លើ​កុមារី​អាយុ ១៣ ឆ្នាំ​ម្នាក់​មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងកេងកង និង​ស្ត្រី​អាយុ ៤៨ ឆ្នាំ​ម្នាក់​ទៀត​មាន​លំនៅ​ក្នុង​ខណ្ឌ​ដង្កោ ។ ពួកគេ​ទាំង ២ ជា​អ្នក​ដំណើរ​មក​ពី​សហរដ្ឋ​អាមេរិក ឆ្លង​កាត់​ក្រុង​តៃវ៉ាន់​មក​កម្ពុជា ។ បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ៕

Related posts

Leave a Comment