ស្តែងណាស់! មនុស្ស ៣នាក់បានបាត់បង់ជីវិត ខណៈកំពុងលេងទឹកធ្លាក់ ហើយភ្លាមៗត្រូវទឹកធ្លាក់ជន់ខ្លាំងហូរគួច…(មានវីដេអូ)

អាជ្ញាធរប្រទេសហ្វីលីពីន បានធ្វើការណែនាំឱ្យប្រជាជនរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្ននៅពេលទៅលេងទឹកធ្លាក់ និងទន្លេ ជាពិសេស នៅរដូវភ្លៀងធ្លាក់ បន្ទាប់ពីមានឧបទ្ទវហេតុមួយកើតឡើងនៅទឹកធ្លាក់ Tinubdan ក្នុងស្រុក Catmon Cebu ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលថ្មីៗកន្លងទៅនេះ។ មនុស្សចំនួន ៣នាក់ ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ក្រោយពីក្រុមគ្រួសារសាច់ញាតិរបស់ពួកគេ បាននាំគ្នាទៅលេងទឹកធ្លាក់នៅជាយក្រុង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Carlos Dolendo ដែលជាសាក្សីដែលស្ថិតនៅក្នុងហេតុការណ៍នេះបានប្រាប់សារព័ត៌មាន Cebu Daily News ថាមានមនុស្សប្រហែល ៣០នាក់ កំពុងលេងទឹកនៅតំបន់នោះ ខណៈមនុស្សប្រហែល ១០០នាក់ផ្សេងទៀតស្ថិតនៅម្តុំទឹកធ្លាក់នោះផងដែរ។ លោកបានអះអាងថា អ្នកមើលការខុសត្រូវនៅរមណីយដ្ឋានទឹកធ្លាក់ បានប្រាប់ទៅភ្ញៀវ ទេសចរឲ្យមានការប្រុងប្រយ័ត្នជាមុនថា ទឹកអាចនឹងជន់លិចភ្លាមនៅពេលចាប់ផ្តើមភ្លៀង បើទោះបីពេលនោះពុំទាន់មានភ្លៀងក៏ដោយ ព្រោះធ្លាប់មានបទពិសោធន៍អាក្រក់កើតមានរួចមកហើយ នៅពេលមានភ្លៀងធ្លាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈភ្ញៀវទេសចរកំពុងអង្គុយត្រាំទឹកនៅទីតាំងទឹកធ្លាក់នោះ ភ្លាមៗពួកគេបានរត់ឡើងយ៉ាងលឿន នៅពេលដែលពួកគេបានឮនរណាម្នាក់ស្រែកថា មានទឹកហូរខ្លាំងកំពុងធ្លាក់ចុះមក ឲ្យប្រញាប់ចេញពីទឹកលឿនបំផុត។ លោក Dolendo បន្តទៀតថា៖ «នៅទីតាំងទឹកធ្លាក់ដែលភ្ញៀវកំពុងតែអង្គុយលេងនោះ វាគ្រាន់តែមានភ្លៀងរលឹមតិចៗប៉ុណ្ណោះ ប៉ុន្តែវាហាក់ដូចជាមានភ្លៀងធ្លាក់ ខ្លាំងនៅប្រភពទឹកខាងលើ។ យើងសម្គាល់ឃើញថា ទឹកនៅក្នុងតំបន់នោះបានប្រែទៅជាល្អក់ ហើយប៉ុន្មាននាទីក្រោយមកក៏ចាប់ផ្ដើមធ្លាក់ភ្លៀងនៅក្នុងតំបន់របស់យើងដែរ។ គ្មាននរណាម្នាក់ស្មានដល់ថា ទឹកជំនន់នឹងមកដល់យ៉ាងលឿនដូច្នេះទេ ព្រោះវាទើបតែមានភ្លៀងធ្លាក់ភ្លាមៗនៅពេលនោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងហេតុការណ៍ទឹកធ្លាក់ជន់ដ៏រន្ធត់នេះ បានបណ្តាលឱ្យមានមនុស្ស ៣នាក់បាត់បង់ជីវិតមាន៖ ក្មេងស្រី ម្នាក់ឈ្មោះ Princess Alastra អាយុ ៧ឆ្នាំ រួមជាមួយម្តាយនាងឈ្មោះ Jacel Alastra អាយុ ៣២ឆ្នាំ និងយុវជន ម្នាក់ឈ្មោះ Kent Jude Monterola អាយុ ១៧ ឆ្នាំ។ស.ពអ្នកទាំង ៣នាក់ត្រូវបានរកឃើញរសាត់តាមទឹកទៅផ្នែកខាងក្រោមប្រហែលជាជាង ១០គីឡូម៉ែត្រជាបន្តបន្ទាប់ក្នុងរយៈពេល ២ថ្ងៃ។ វីដេអូនៃឧបទ្ទវហេតុនេះ ត្រូវបាន បង្ហោះនៅលើបណ្តាញអ៊ីនធឺណិត រហូតបានក្លាយជាប្រធានបទយ៉ាងក្តៅគគុក ទាក់ទងនឹងប្រទេសនេះ កាលពីថ្ងៃចន្ទ។ អ្នកបង្ហោះវីដេអូនេះ បានអំពាវនាវដល់ប្រជាជនហ្វីលីពីន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកដែលចូលចិត្តទៅលេង ទឹកធ្លាក់ និងទន្លេ ជាពិសេសចាប់តាំងពីប្រទេសនេះស្ថិតនៅក្នុងរដូវភ្លៀងធ្លាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយហេតុការណ៍នេះ អាជ្ញាធរបានក្រើនរំលឹកដល់ម្ចាស់រមណីយដ្ឋាន និងអង្គភាពរដ្ឋាភិបាលក្នុងតំបន់ ឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសនៅរដូវភ្លៀងធ្លាក់នេះ។ ការិយាល័យនគរបាលខេត្ត Cebu បានស្នើឱ្យរដ្ឋាភិបាលក្រុង ប្រកាសផ្អាករមណីយដ្ឋានទឹកធ្លាក់ Tinubdan ជាបណ្តោះអាសន្ន មិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនាឡើយ។ ហើយអាជ្ញាធរគ្រោងនឹងដាក់ និមិត្តសញ្ញាហាមឃាត់ មិនឲ្យលេងទឹកឡើងនៅខែធ្លាក់ភ្លៀង៕