ទីបំផុត តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បើកហាងលក់ គ្រឿងអលង្ការ នៅថ្ងៃនេះហើយ ពិតជាធំ និងស្រស់ស្អាតណាស់

កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនពិតជាបានជ្រាបហើយ ដោយ តារាសម្តែងដ៏ស្រស់ស្អាតម្នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។

ក្រោយមក កាន់តែពិសេសជាងនេះទៅទៀតនោះ អ្នកនាង តូតា មានដំណឹងល្អហើយ សម្រាប់ស្វាមីជាទីស្រឡាញ់ គឺ កំពុងតែពរពោះ ហើយត្រៀមសម្រាលនៅពេលខាងមុខនេះហើយ។

មួយវិញទៀត ក្រៅពីវិស័យសិល្បៈ ដែលកំពុងតែទទួលជោគជ័យខ្លាំងនោះ កាលពីពេលថ្មីៗនេះ អ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញតារាសម្តែងរូបនេះ ប្រកាសជាផ្លូវការថា ខ្លួន នឹងបើកលក់គ្រឿងអលង្ការ ដែលជាក្តីប្រាថ្នាតំាងពីតូច។

នៅទីបំផុត នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ នេះ តារាសម្តែងរូបស្រស់ម្នាក់នេះ ចាប់ផ្តើមបើកលក់គ្រឿងអលង្ការ ចាប់ពីថ្ងៃនេះទៅហើយ មើលទៅហាងរបស់គាត់ពិតជាធំ និងស្រស់ស្អាតណាស់ ដែលមានទីតាំងនៅ អគារ Sky Tree ក្បែរ ផ្សារសាំហាន់ (ទួលសង្កែរ)។

តូតា បានបញ្ជាក់ថា ៖ “សែនតិចតួចយកហេងយកជ័យ ថ្ងៃច័ន្ទដើមទ្រព្យ សូមអោយកូនចៅបើកលក់ពីថ្ងៃនេះទៅ ហេងហេង លក់ដូរអោយដាច់ៗ មានភ្ញៀវមានម៉ូយច្រើនៗ សាធុ សាធុ សាធុ…”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment