ថាមែនៗ! ក្រោយគេHack គណនីយ សួសវីហ្សា ស្រាប់តែស្វាមីអ្នកនាង ចេញមុខនិយាយបែបនេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ មហាជនអ្នកគាំទ្រ ជាពិសេសមិត្តនៅក្នុងសិល្បៈជាច្រើនកំពុងមានជ្រួលច្របល់យ៉ាងខ្លាំង បន្ទាប់ពីគណនីហ្វេសប៊ុករបស់តារាចម្រៀង សួស វីហ្សា​ បានឆាតទៅខ្ចីលុយគេគ្រប់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះមានដូចជាអ្នកនាង ពេជ្រ សោភា ចំនួន ៣ ពាន់ដុល្លារ និង Kaka KH ចំនួន ១ ពាន់ដុល្លារ។ ក្នុងនោះដែរ បុគ្គលដែលឆាតខ្ចីលុយនោះ ត្រូវបានគេដឹងថាជា Hacker ដែលបានលួចយកគណនីហ្វេសប៊ុករបស់អ្នកនាង សួស វីហ្សា នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនបង្អង់យូរ ភ្លាមៗនោះស្វាមីអ្នកនាង សួស វីហ្សា គឺលោក ថមមី ក៏បានចេញមុខមកដាស់តឿនដល់មិត្តភក្តិក្នុងហ្វេសប៊ុករបស់ភរិយា ថាកុំឱ្យឆ្លើយតប ប្រសិនគណនីហ្វេសប៊ុករបស់អ្នកនាង សួស វីហ្សា ឆាតទៅនោះ ព្រោះគណនីនោះត្រូវបានគេលួចបាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោក​ ថមមី ក៏បានប្រកាសមិនទទួលខុសត្រូវទៀតថា ៖ «ជំរាបសួរបងប្អូន សូមប្រកាសថា ពេលនេះ Account Facebook របស់ប្រពន្ធខ្ញុំ ត្រូវបានជនថោកទាប Hack យកទៅបាត់ហើយ ដូច្នេះបើឃើញវាឆាតទៅសូមកុំឆ្លើយតបជាមួយវា។ យើងខ្ញុំសុំមិនទទួលខុសត្រូវទេ! សូមបងប្អូនជួយ Share ផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា មកដល់ពេលនេះគណនីហ្វេសប៊ុករបស់អ្នកនាង សួស វីហ្សា ដែលត្រូវបានគេលួចយក និង ឆាតទៅខ្ចីប្រាក់គេនោះ គឺត្រូវាបានបាត់ពីបណ្តាញសង្គមហ្វេសប៊ុកទៅហើយ៕