នេះជាខ្សែជីវិតពិត របស់ថមមី ដែលអ្នកមិនដែលដឹង (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ពុកម៉ែបងប្អូនប្រាកដជាស្គាល់ ស្វាមីរបស់តារាចម្រៀងល្បី ប្រចាំផលិតកម្មរស្មីហង្សមាស សួស វីហ្សា ពោលគឺ លោក ថម ដែលនាពេលថ្មីៗនេះ មហាជនបានស្គាល់លោកជាខ្លាំង តាមរយៈការឡាយលក់ផលិតផលជាមួយភរិយាលោក ដែលប្រកបដោយភាពកំប្លុកកំប្លែង ដោយមានអ្នកចូលទស្សនាការឡាយនោះ រាប់ម៉ឺននាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីកន្លងមក លោក ថមមី ត្រូវជាស្វាមី តារាចម្រៀង សួស វីហ្សា នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ កម្មវិធី Laugh And Love Talk Show Channel បានទម្លាយឱ្យដឹងថា​ រូបលោកតស៊ូពុះពារខ្លាំងណាស់ ដោយលោកជាកូនអ្នកក្រ បានចេញពីស្រុកកំណើតមកសិក្សានៅភ្នំពេញ នៅខ្ទង់ឆ្នាំ២០០០ ជាង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកធ្វើការដំបូងជាអ្នករត់តុ ក្នុងតម្លៃ ៥០ដុល្លារ។ បន្តបន្ទាប់មកទៀត លោកធ្វើការខាង Sale លក់ ក្រោយមក លោកត្រូវបានតម្លើងតំណែងជាអ្នកគ្រប់គ្រងផ្នែក Sale ។ ក្រោយមកទៀត លោកធ្វើការជាអ្នកគិតលុយ ហើយក៏ជាអ្នកយាមម៉ូតូ និងជាអ្នកលាងឡានទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការរៀបរាប់លោក ពិតជាជូរចត់ណាស់ ដោយលោកត្រូវរឹងប៉ឹងខ្លួនឯងឯករាជ្យម្ចាស់ការ ហើយត្រូវខំប្រឹងរកលុយដើម្បីឱ្យប្អូនសិក្សា ដោយសារតែឪពុកម្តាយរបស់លោក រកស៊ីខាតអស់ចុងអស់ដើម រហូតបង្ខំចិត្តទៅធ្វើការនៅស្រុកថៃ ដើម្បីជីវភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យកន្តោយកន្តែងគួរឱ្យអាណិតទៀតនោះ កាលនៅសិក្សា លោកក៏ធ្លាប់ត្រូវបានគេមាក់ងាយ មិនរាប់អានជាមួយលោកនោះទេ ដោយសារ លោកជាកូនអ្នកក្រ។ ហើយជាភ័ព្វសំណាង នៅសាកលវិទ្យាល័យលោកសិក្សានោះ បានប្រឡងជាប់ Freshie Boy& Girl ដែលក្នុងនោះ លោកមិនដែលប្រាថ្នាចង់ក្លាយខ្លួនជាតារានោះ តែលោកថមមី ត្រូវបានមិត្តភក្តិលោកនាំទៅចុះឈ្មោះទាំងមិនដឹងខ្លួនផង៕ ប្រភព Khmerload