ធ្វើតាមសន្យា! តាមការស្នើរសុំសង់សាលារៀនឲ្យក្មេងៗ ពេលនេះអ្នកស្រី ទ្រី ដាណា ចាប់ផ្តើមកម្មវិធីបញ្ចុះបឋមសិលា ហើយថែមទាំងត្រៀម….

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាជឿជាក់ស្គាល់ អ្នកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

យ៉ាងណាមិញនៅកាលពីប៉ុន្មានថ្ងៃមុននេះ​អ្នកស្រី ទ្រី ដាណា បានបង្ហាញមុខកូនស្រីជាសាធារណៈ វត្តមានរបស់ ដាណាភីន បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមមានការកោតសរសើរយ៉ាងខ្លាំងពីរូបសម្រស់របស់ ប្អូនស្រី ដាណាភីន ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺគ្រាន់តែប្អូនស្រី ដាណាភីន បង្ហាញខ្លួននៅលើបណ្តាញសង្គមមិនបានប៉ុន្មានផងឃើញថាមានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់មហាជនផងដែរ ។

នៅមុននេះបន្តិចយោងតាមគណនីហ្វេសប៊ុកឈ្មោះ Thorn Nget បានបង្ហោះសារពីសកម្មភាពរៀបចំកម្មវិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង ដែលជាការសន្យាររបស់អ្នកស្រី ទ្រី ដាណា ក្នុងនោះគណនីហ្វេសប៊ុកខាងលើបាននិយាយថា “ព្រឹកថ្ងៃចន្ទ៦រោចខែស្រាពណ៍ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី១០ខែសីហាឆ្នាំ២០២០នៅសាលាបឋមសិក្សាព្រៃឃ្មួញ

បានរៀបចំកម្មវិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នងមាន៣បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា អគ្គនាយក អគ្គនាយិកាក្រុមហ៊ុន NNP cambodia Co Lt d និងជាម្ចាស់ហាងពេជ្រ ដាណា ទ្រី ព្រមទាំងបុត្រ ។ តាងនាមគណ:គ្រប់គ្រងសាលាសូមគោរពជូនពរលោកស្រីនិងស្វាមីព្រមទាំងបុត្រសូមប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ”៕

Related posts

Leave a Comment