Angkor News

The Best Online News

អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បោះបង់​ការ​សិក្សា​ ២០ ​ឆ្នាំ ទើប​មានឱកាស​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​ឆ្នាំ​នេះ និងបាន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ដែល​មហាជន​ស្គាល់​ថា ជា​មហាសេដ្ឋី​វ័យក្មេង​ម្នាក់​កំពុង​តែ​មាន​ប្រជាប្រិយភាព និង​ជោគជ័យ​លើ​វិស័យ​ជំនួញ​បាន​ប្រកាស​ជា​សាធារណៈ​នា​ថ្ងៃ​ទី​ ២១ ខែកញ្ញា នេះ​ថា លោក​នឹង​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ បន្ទាប់​ពី​​បោះបង់​ចោលការ​សិក្សា​ ២០ ​ឆ្នាំ ​។ ការ​ប្រកាស​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​របស់​អ្នកជំនួញ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​រូប​នេះ ស្រប​ពេល​ដែល​លោក ក៏​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ចំនួន ១៥០ កន្លែង ដល់​និស្សិត​ក្រីក្រដែល​មាន​បំណង​ចង់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ដោយ​សិក្សា​​រួម​ជំនាន់​ជាមួយ​លោកតែម្តង​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកាស​ចូល​រៀន​ជា​និស្សិត​ឆ្នាំ​ទី​ ១ របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ជា​គំរូ​ដ៏​ល្អ​មួយសម្រាប់​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​ខកខាន ឬ​រង​ផល​រំខាន​ដោយ សារ​បញ្ហា​កូ​វី​ដ​រាតត្បាត​ក្នុង​សហគមន៍ សូមកុំ​គិត​បោះបង់​ការ​សិក្សា​ឱ្យ​សោះ បើ​មានឱកាស​ត្រូវ​តែ​បន្ត​ចូល​រៀន ដើម្បី​ក្លាយ​ខ្លួន​ជា​ធនធានមនុស្សដែល​សង្គម​ជាតិ​ត្រូវការ​ជា​ចាំបាច់ ។ ក្រៅពី​បង្កប់​នូវ​ខ្លឹមសារ​អូស​ទាញ​យុវជន​ទូ​ទាំង​ប្រទេស​កុំឱ្យ​បោះបង់​ការ​សិក្សា ក្នុង​ស្ថានភាព​ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​បង្ក​លក្ខខណ្ឌ​ងាយស្រួល ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា អាច​បើក​សាលារៀន​ក្នុង​កម្រិត​ទូ​ទាំង​ប្រទេស​វិញ​ជា​បណ្ដើរ​ៗ អ្នកឧកញ៉ា ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​រូប​នេះក៏​ចង់​បញ្ជាក់​ប្រាប់​យុវជន​ខ្មែរដែល​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា​ទូ​ទាំង​ប្រទេស​ថា «​គ្មាន​ឡើយ​ពាក្យ​ថា ហួសពេល សម្រាប់​អ្នក​សិក្សា​ !» ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាបែប​ណា​ក្ដី អ្នកឧកញ៉ា​ដែល​មានកូន ​៣​ នាក់ មាន​ប្រាក់​វាល់​លាន ទើបតែ​មានឱកាស​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​រូប​នេះ មិន​ទាន់​ដឹង​ថា លោក​ជ្រើស​មុខ​ជំនាញ​អ្វី និង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ណាមួយនៅឡើយ​នោះ​ទេ ​។ គួរ​បញ្ជាក់​ថា អាហារូបករណ៍​ទាំង ១៥០ កន្លែង ដែល​ផ្ដល់​ជូន​ដល់​ប្អូន​ៗ​និស្សិត​ក្រីក្រ​ទូ​ទាំង​ប្រទេស ដែល​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ផ្ដល់​ជូន​ឱ្យ​បន្ត​រៀន​នៅ​តាម​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា ពួក​គេ​ក៏​នឹង​ទទួល​បាន​ឱកាស​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​របស់​លោក​ផ្ទាល់​ផងដែរ ​ដោយ​ពួក​គេ​អាចនឹង​ទទួល​បាន​ប្រាក់ខែ​ចន្លោះ​ពី 300 ដុល្លារ ទៅ 4000 ដុល្លារ ផ្អែក​ទៅ​តាម​សមត្ថភាព ចំណេះ ជំនាញ របស់​ពួក​គេ​ជាក់ស្ដែង​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ប្អូន​ៗ​សិស្សានុសិស្ស ដែល​ទើបជាប់​ថ្នាក់បាក់ឌុប ចង់​ដាក់​ពាក្យ​ស្នើរ​សុំ​អាហារូបករណ៍​នេះ គឺអ្នកឧកញ៉ា នឹង​ចុះ​ទៅវាយតម្លៃ​ដោយ​ផ្ទាល់ ចំពោះ​អ្នក​​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​ ហើយសម្រាប់​ជំនាញ​ដែល​ត្រូវ​រៀនមាន​ដូច​ជា ​៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង និង​ព័ត៌មានវិទ្យា ​៕ ប្រភព​ Koh Santepheap Daily