អស្ចារ្យ! គ្រាន់តែពងមាន់៣គ្រាប់សោះ ក៏អាចជួយឲ្យបុរសម្នាក់នេះអាច…..

ម៉ាឡេសុី៖ កាលពីថ្មីៗនេះ មានបុរសម្នាក់ ឈ្មោះថា Muqbel ដែលរស់នៅក្នុងប្រទេសម៉ាឡេសុីម្នាក់បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records ដោយប្រើប្រាស់តែស៊ុតមាន់តែ៣គ្រាប់ប៉ុណ្ណោះ។

ដោយឡែកប្រសិនជាយើងស្តាប់មើលទៅ ហាក់បីដូចជាមានភាពងាយស្រួលណាស់អីចឹង ដោយយកស៊ុតមាន់មកតម្រួតលើគ្នាបីគ្រាប់ ដោយគ្មានប្រើប្រាស់ឧបករណ៍ជំនួយនោះ ប៉ុន្តែការយល់ឃើញបែបនេះ គឺយល់ខុសទាំងស្រុង ព្រោះថាសម្បកស៊ុតមានលក្ខណៈ រឹង ផុយនិង រលោងនិង វាមានរូបរាងមិនស្មើគ្នាទៀត ទម្រាំតែដាក់លើគ្នាបីគ្រាប់ទៀត។

ក្រោយពីឈ្មោះ Muqbel បានចារក្នុងសៀវកំណត់ត្រាពិភពលោករួចមក ក៏មានមហាជនជាច្រើននាក់បានសរសើរអំពីសមត្ថភាពពិសេស ដែលគាត់អាចធ្វើឲ្យស៊ុតមាន់អាចឈរលើគ្នាបានដូច្នេះផងដែរ។

គួររម្លឹកដែរថា ដើម្បីឈានដល់ចំណុចនេះ ម្ចាស់កំណត់ត្រាពងមាន់ Guinness World Records រូបនេះបានចំណាយពេលស្ទើរតែ១៦ឆ្នាំឯណោះ ទើបអាចធ្វើឲ្យពងមាន់បីគ្រាប់ឈរលើគ្នាបានដូច្នេះ៕

៣គ្រាប់

 

Related posts

Leave a Comment