រន្ធត់បំផុត! ទិដ្ឋភាពស្ដែងៗ ផ្ទុះឃ្លាំងស្តុកសារធាតុគីមីនៅរដ្ឋធានី Beirut មនុស្សជិត ៨០ នាក់ស្លាប់ រាប់ពាន់នាក់របួស

ការ​ផ្ទុះ​ឆេះ​យ៉ាង​រន្ធត់​បំផុត​បាន​កើត​មាន​ឡើង​នៅ​ផែ​មួយ​កន្លែង​ក្នុង​រដ្ឋធានី Beirut នៃ​ប្រទេស Lebanon ដែល​បាន​ផ្ដាច់​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ៧៨ នាក់ ខណៈ​មនុស្ស​ប្រមាណ​ជា​ជាង ៤ ពាន់​នាក់​ទៀត​រង​របួស ។

សោកនាដកម្ម​ដ៏​តក់ស្លុត​មួយ​នេះ កើត​ឡើង​ដោយ​ការ​ផ្ទុះ​ឆេះ​សារធាតុ​អាម៉ូញ៉ូម​នីត្រាត​ប្រមាណ​ជាង ២ ៧៥០ តោន ដែល​ត្រូវ​បាន​ស្តុក​ទុក​នៅ​ឃ្លាំង​ដ៏​គ្រោះថ្នាក់​មួយ​អស់​រយៈពេល ៦ ឆ្នាំ ។

ជាមួយ​នឹង​ហេតុការណ៍​ដ៏​រន្ធត់​មិន​ធ្លាប់​មាន​ក្នុង​ពេល​ថ្មីៗ​នេះ ទិដ្ឋភាព​ស្ដែងៗ​ដែល​ថត​បាន​ពី​សកម្មភាព​នៃ​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​សម្បើម​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្ទុះ​ឡើង​មួយ​ទំហឹង​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​និង​ផ្សែង​រាលដាល​រាង​ដូច​ផ្សិត​គ្រប​ដណ្ដប់​ពេញ​ទាំង​ទីក្រុង​តែ​ម្ដង ប្រៀបបីដូចជាផ្ទុះគ្រាប់បែកប៉ារ៉ាម៉ាណូ ៕

Related posts

Leave a Comment