Angkor News

The Best Online News

ទើបចាយអស់ជាង ១០ម៉ឺនទិញមាសពេជ្រ ឥលូវ សួស វីហ្សា ដឹកដៃប្តីទៅទិញវីឡា ផ្ទះល្វែងពីរបីជុងថែម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងស្រី សួស វីហ្សា និង ស្វាមី លោក ថមមី ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញប្ដីប្រពន្ធមួយគូនេះ បានដឹកដៃគ្នាទៅទិញគ្រឿងមាសពេជ្រទាំងឈុតៗ ចំណាយលុយអស់ជាង ១០ ម៉ឺនដុល្លារនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក រឿងទិញមាសពេជ្រល្បីពាសពេញបណ្ដាញសង្គមមិនទាន់ស្ងាត់ផង ស្រាប់តែនៅល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ ប្ដីប្រពន្ធជាអ្នកសិល្បៈមួយគូនេះ កាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង បើកភ្នែកធំៗទៀត ដោយអ្នកទាំងពីរបានដឹកដៃគ្នាទៅទិញវីឡាទោលមួយ តម្លៃរាប់ម៉ឺនដុល្លារ សម្រាប់កាដូថ្ងៃខួបកំណើតកូនស្រីជាទីស្រឡាញ់ ថែមទាំងទិញផ្ទះល្វែងប៉ុន្មានល្វែងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ក្រោយពីបានឃើញទិញរបស់ទ្រព្យជាបន្តបន្ទាប់បែបនេះ មហាជនអ្នកគាំទ្ររបស់ប្ដីប្រពន្ធមួយគូនេះ បានសម្ដែងនូវការត្រេកអរ និង ចូលរួមអបអរសាទរដល់អ្នកទាំងពីរគ្រប់គ្នា ព្រមទាំងជូនពរឱ្យអ្នកទាំងពីរកាន់តែទទួលបានភាពជោគជ័យក្នុងជីវិតថែមទៀតផង៕ ប្រភព Popular Magazine