ឮហើយ សែនរំភើប ! រឿងទឹកសំរាម និងដង្កូវចូលត្រចៀក ទារិកា ដែលត្រូវគេបោះចោលក្នុងគំនរសំរាម នោះ ពេលនេះ គ្រូពេទ្យ បានបញ្ជាក់យ៉ាងច្បាស់ថា…(មានវីដេអូ)

កាលពីថ្មីៗនេះ មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ នូវរឿង ដ៏គួរឲ្យអា​ណិត ខ្លោ​ចផ្សាមួយ ដោយទារិកា ភេទស្រី ម្នាក់ ទើបកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករ ប្រមូលសំរាម បានប្រទះឃើញ នៅលើគំនរសំរាម ​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​​មជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយ ឬឪពុក រូបណា ដែលមានចិត្តដាច់ដល់ថ្នាក់នេះ យកគ្នា មកបោះបង់ចោល នៅក្នុងគំនរសម្រាម បែបនេះ។

ក្នុងនោះ អ្វីដែលធ្វើឲ្យគ្រប់គ្នា រំភើបស្ទើរស្រក់ទឹកភ្នែកនោះ ទារិកាឈ្មោះធានី នេះ ពិតជាមហាសំណាងណាស់ ដែលនៅមានជីវិត ហើយត្រូវបានបងស្រីម្នាក់ យកទៅចិញ្ចឹមបាត់ទៅហើយ។

ស្ត្រីដែលយកទារិកានេះទៅចិញ្ចឹម បានផ្តល់កិច្ចសម្ភាសន៍មួយ ទាំងទឹកភ្នែក ប្រាប់ក្រុមការងារ តារាញូស៍-Dara News ថា ៖

“ថ្វីត្បិតពេលនេះ ខ្ញុំមិនសូវមានថវិកាប៉ុន្មានទេ តែខ្ញុំនឹងសន្យាថា នឹងថែគាត់ឲ្យបានល្អ ដោយសារខ្ញុំ និយាយទៅខ្ញុំ ឃើញគាត់នៅក្នុងថង់សម្រាម ខ្ញុំអង្គុយមើលគេចាក់សម្រាម ដែកស្រួចៗ ដល់ពេលអាអូនហៅពួកខ្ញុំទៅមើល ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ នឹកក្នុងចិត្ត ដល់ពេលលើកគាត់មក ខ្ញុំមើលខ្លួនគាត់ អត់មានត្រូវអីទេ ខ្ញុំឃើញគាត់បើកភ្នែកមកទៀត ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្ត ដែលគាត់នៅក្នុងថង់សម្រាមទំាងគាត់នៅមានជីវិត…”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ ពូ ឈីវ បានប្រាប់ដំណឹងល្អមួយទាក់ទងទារិការូបនេះថា “ក្រោយពីបានពិនិត្យយ៉ាងម៉ត់ចត់ពីលោកគ្រូពេទ្យ​ ឃើញថាកូនធានី មានសុខភាពល្អ បងប្អូន រឿងទឹកសំរាម និងដង្កូវចូលត្រចៀក គ្មានបញ្ហាអី្វទេ អរគុណ​បងប្អូនដែលបារម្ភ”៕

មានវីដេអូ

Related posts

Leave a Comment