១០ ឆ្នាំមុន និង បច្ចុប្បន្ន សុគន្ធ និសា នៅតែស្រស់ស្អាតគ្មានប្រែ

ក្នុងចំណោមតារាស្រីជាច្រើន សុគន្ធ និសា ត្រូវបានគេចាត់ទុកជាតារាស្រីដែលមានសម្រស់ស្អាត និង មានសាច់ចាំ បើទោះបីនាងមានវ័យប្រមាណជា ៣៦ ឆ្នាំក្តី ហើយបើមើលរូបភាពកាលពីជាង ១០ ឆ្នាំមុនរបស់ សុគន្ធ និសា ពិតជាមិនមានការប្រែប្រួលខុសប្លែកពីបច្ចុប្បន្នប៉ុន្មានឡើយ ។

ថ្មីៗនេះ សុគន្ធ និសា បានបង្ហាញរូបភាពរបស់នាងកាលពីជាង ១០ ឆ្នាំមុននៅពេលដែលនាងចូលរួមនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ស៊ីធីអិន ។ ជាមួយនឹងរូបភាពទាំងនេះក៏មានការចាប់អារម្មណ៍ខុសៗគ្នាពីសំណាក់អ្នកគាំទ្រ ដោយអ្នកខ្លះលើកឡើងថា ១០ ឆ្នាំមុន និង ពេលនេះមើលទៅមិនខុសគ្នាប៉ុន្មានឡើយ ។ ខ្លះថានៅតែក្មេង និង ស្អាតជាងមុនទៅទៀត ប៉ុន្តែយ៉ាងណាកន្លងមកធ្លាប់លេចឮថាតារាចម្រៀងមុខស្រទន់រូបនេះ ធ្លាប់ទៅកែចង្កានៅហាងកែសម្ផស្សមួយកន្លែងនៅក្នុងស្រុក ។

ក្រៅពីច្រៀងពេលនេះ សុគន្ធ និសា កំពុងមមាញឹកក្នុងការថតរឿងភាគរបស់ទូរទស្សន៍ហង្សមាស ដោយនាងគ្រងតំណែងជាតួឯកជាមួយលោក ឆន សុវណ្ណរាជ ។ប៉ុន្តែយ៉ាងណាពេលនេះរឿងភាគនេះបានថតចប់សព្វគ្រប់ហើយ ។ មានការបង្ហើបថាក្រោយៗទៀត សុគន្ធ និសា អាចនិងផ្អាកការថតរឿងមួយរយៈសិនព្រោះចង់ទុកពេលសម្រាកឱ្យបានច្រើន ។ ទាំងការងារសិល្បៈ និង ជំនួញកំពុងតែជោគជ័យ តែបើក្រលេកមើលជីវិតគូរបស់ សុគន្ធ និសា ក៏មិនអន់ប៉ុន្មានដែរ គ្រាន់តែពេលនេះនាងមិនទាន់មានកូនប្រលែងលេងដូចមិត្តរួមផលិតកម្ម ឱក សុគន្ធកញ្ញា នៅឡើយ ៕

Related posts

Leave a Comment