ជាពិធីការិនីមានឈ្មោះម្នាក់ ប៉ែន ស្រីពេជ្រ មិនប្រកាន់ខ្លួនឈរលក់ប្រហិតធ្វើមិនដឹង!

ប៉ែន ស្រីពេជ្រ ក៏ជាពិធីការិនីដែលមានឈ្មោះបោះសំឡេងម្នាក់នៅក្នុងចំណោមពិធីការិនីជាច្រើនដួងនៅក្នុងទូរទស្សន៍ហង្សមាស តែយ៉ាងណាស្របពេលអាជីពមួយនេះមិនសូវមមាញឹកនោះ នាងបានងាកមកពង្រឹងមុខរបរបន្ថែមដែលពេលនេះកំពុងកាក់កបគួរសម ។

អត់ខ្វល់នឹងឈ្មោះជាពិធីការិនីល្បីឈ្មោះម្នាក់នោះ ប៉ែន ស្រីពេជ្រ តែងចំណាយពេលរបស់ខ្លួនមកមើលមុខរបរបន្ថែមគឺការលក់ប្រហិត ដែលពេលខ្លះនាងថែមទាំងជាអ្នកធ្វើដោយផ្ទាល់ទៀតផង បើទោះជាមុខរបរមិនជាចំណាយដើមទុនធំក៏ពិតមែន តែមានការបង្ហើបថាពិធីការិនីសម្បុរស្រអែមរូបនេះកាក់កបគួរសម ដោយរហូតមកដល់ពេលនេះ នាងបានបើកសាខាជាបន្តបន្ទាប់សូម្បីមិត្តភក្តិក្នុងសិល្បៈក៏គាំទ្រនាងគ្រប់ៗគ្នាផងដែរ ។

ហាក់ខុសពីតារាដទៃក្រោយពីភ្ជាប់ពាក្យជាមួយបុរសសង្ហាដែលមានវ័យដំណាលៗរូបនាងមក បែ៉ន ស្រីពេជ្រ កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនដោយអ្នកគាំទ្រខ្លះបានលាន់មាត់ថា ប៉ែន ស្រីពេជ្រ កាន់តែស្អាតប្លែកជាងមុន សូម្បីស្ទីលនៃការរៀបចំខ្លួននៅក្នុងកម្មវិធីនីមួយៗក៏ទាក់ទាញ និង សមសួនផងដែរ ។ ដោយសារកូវីដ ១៩ មិនទាន់ស្ងប់ ប៉ែន ស្រីពេជ្រ មិនទាន់បង្ហើបពីគម្រោងរៀបការនៅឡើយទេ តែជារឿយៗនាងតែងបង្ហាញពីរូបភាពផ្អែមល្ហែមជាមួយគូដណ្តឹងដោយមិនមានការលាក់លៀមនោះទេ ៕

Related posts

Leave a Comment