គួរឱ្យសរសើរ សាយ សៀរ៉ា ទំនេរពីសិល្បៈ បានចាយពេលចែករំលែកក្តីស្រឡាញ់ដល់ក្មេងៗ

ទោះបីជាមានការងារច្រើនក៏ពិតមែន តែតារាសម្តែង សាយ សៀរ៉ា បានចំណាយពេលវេលារបស់ខ្លួនមកធ្វើការងារសង្គមដោយបានចែករំលែកក្តីស្រឡាញ់ជាមួយក្មេងៗយ៉ាងរីករាយ ដោយទទួលបានការសរសើរ និង ចាប់អារម្មណ៍ពីសំណាក់មហាជនក៏ដូចជាអ្នកគាំទ្រយ៉ាងខ្លាំង ។

ចុងក្រោយនេះគេសម្គាល់ឃើញតារាជាច្រើនបានងាកមកធ្វើការងារមនុស្សធម៌ ដែលតារាខ្លះក៏បានបង្ហាញពីសកម្មភាពបែបនេះលើកបណ្តាញសង្គម ហើយបើងាកមកតារាសម្តែង សាយ សៀរ៉ា ឯណេះវិញ ក៏មានសកម្មភាពច្រើនជាមួយការងារទាំងនេះដែរ ដោយទំនេរពីការងារសិល្បៈលោករួមជាមួយនឹងមិត្តភក្តិសិល្បៈបាននាំយកសម្ភារមួយចំនួនទៅចែករំលែកដល់កុមារនៅតាមជនបទដោយក្តីស្រឡាញ់ ។ លោក សាយ សៀរ៉ា បាននិយាយថា លោកស្រឡាញ់ការងារនេះ ព្រោះលោកចូលចិត្តក្មេងៗ ដែលការលើកឡើងរបស់តារាសម្តែងរូបនេះក៏ទទួលបានការសរសើរពីសំណាក់ទឹកចិត្តល្អរបស់លោកផងដែរ ។

លោក សាយ សៀរ៉ា ជាតារាសម្តែងដែលមានឈ្មោះបោះសំឡេងគួរសមនៅក្នុងសិល្បៈ លោកក្តោបបានការសម្តែងជាច្រើនបើគិតមកដល់បច្ចុប្បន្ន ហើយអ្វីដែលគួរឱ្យសរសើរនោះលោកកម្រពើបប្រទះនូវរឿងរ៉ាវអាស្រូវណាស់ ៕

Related posts

Leave a Comment