ញាក់សាច់ ! ស្ងាត់ៗ Love Riya ទិញគ្រឿងអលង្ការ មួយឈុតនេះ ពាក់ទៀតហើយ មានតម្លៃរហូតដល់ទៅ…

កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ មហាជនជាច្រើន ពិតជា​បានជ្រាបច្បាស់រួចមកហើយ អ្នកលក់ Online ដ៏ល្បីម្នាក់ ឈ្មោះ Love Riya បានចូលរោងការជាមួយ កំលោះដ៏ស្រស់សង្ហាម្នាក់ ដែលមានឈ្មោះក្នុងហ្វេសប៊ុក ហេន ឌ្រី។ ក្រោយមក អ្នកទំាងពីរក៏ទទួលបាន កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។

ព្រោះតែការរស់នៅមិនចុះសម្រុងនឹងគ្នា អ្នកទំាងពីរក៏បានយល់ព្រមលែងលះគ្នា ។ ទោះជាយ៉ាងណា Riya នៅតែរឹងមំា ខំប្រឹងប្រែងរកស៊ីចិញ្ចឹមកូន ដោយកំលាំញើសឈាម រហូតទទួលបានជោគជ័យខ្លាំងសឹងតែមិនគួរឲ្យជឿ។

ហើយថ្មីៗនេះទៀត Love បានបង្ហាញផ្ទះវីឡាគំរូ ដ៏ធំស្កឹមស្កៃមួយ សម្រាប់កូនស្រីជាទីស្រឡាញ់ ព្រមទាំងភ្ជាប់សារបញ្ជាក់ថា “នេះជាផ្ទះ របស់កូនទែនៗ របស់មាំ មី មាំ មី ទិញ នៅប៉េងហួតក៏បាន ក្តីសុខរបស់មាំ មី គឺ កូនជ្រូកពេជ្រ”។

នៅមិនទាន់អស់ទេ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះ ទៀត អ្នកលក់ឡេ ដ៏ស្រស់ស្អាតម្នាក់នេះ បានពាក់គ្រឿងអលង្ការមួយឈុត មើលទៅស្អាតទាក់ភ្នែកខ្លាំងណាស់ ពិសេសនោះគឺមានតម្លៃថ្លៃខ្លាំងណាស់ ដោយ ក្រវិល មានតម្លៃ 35,200 ដុល្លារ និងខ្សែក មានតម្លៃ 153,000 ដុល្លារ សរុបទំាងអស់គឺមានតម្លៃរហូតដល់ទៅ 188,200 ដុល្លារ ឯណោះ។

Riya ក៏បានបង្ហោះរូបភាពមួយសន្លឹកពាក់គ្រឿងអលង្ការនេះផងដែរ ព្រមទំាងភ្ជាប់សារខ្លីមួយបន្ថែមថា “យប់នេះទៅខួបកំណើតកូនប្រសារ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment