សូមចូលរួមរំលែកទុក្ខផង ! ម្តាយ របស់ តារាសម្តែង អ្នកនាង ប៉ែន សុផានី បានទទួលមរណភាពហើយ នៅមុននេះបន្តិច ដោយសារតែជំងឺមួយនេះ…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានប្រាប់ដំណឹងដ៏សែនក្រៀមក្រំមួយថា ៖ “Rip ម្តាយរបស់តារាសម្តែងល្បី អ្នកនាង ប៉ែន សុផានី ម្តាយរបស់គាត់បានទទួលមរណភាពហើយ នៅវេលារម៉ោង១១ និង៤០នាទី ថ្ងៃត្រង់ ដោយជំងឺមហារីកដំណាក់កាលចុងក្រោយ។ ជូនដំណឹងដោយ អុឹម ជីវ៉ា”។

ក្រោយឃើញបែបនេះហើយ ធ្វើឲ្យគ្រប់គ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារនៃសព ព្រមទំាងសម្តែងក្តីសោកស្តាយយ៉ាងខ្លាំងផងដែរ។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកិច្ចសម្ភាសន៍ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលលោក អ៊ឹម ជីវ៉ា បានជួបផ្ទាល់ជាមួយ តារាសម្តែងដ៏ល្បី អ្នកនាង ប៉ែន សុផានី ដែលរៀបរាប់ទំាងអារម្មណ៍រំជួលចិត្ត ពីស្ថានភាពជំងឺម្តាយរបស់ខ្លួន

មានវីដេអូ

Related posts

Leave a Comment