វ៉ាន់ នីឡា បារម្ភខ្លាំងពីការជំនុំជំរះជាថ្មី តើអាចនឹងមានយុត្តិធម៌សម្រាប់នាងឬយ៉ាងណា? (វីដេអូ)

បន្ទាប់ពីការរង់ចាំរកយុត្តិធម៌អស់រយៈពេល ៤ ឆ្នាំរបស់តារាចម្រៀង វ៉ាន់ នីឡា ក្នុងរឿងក្តីដែលអតីតគូដណ្តឹងរបស់នាងបានចែកចាយរូបភាពអាក្រាតរបស់នាងកាលពីកំឡុងឆ្នាំ ២០១៦ កន្លងទៅនោះ ។ ទាក់ទិននឹងរឿងនេះដែរ កាលពីថ្ងៃទី ៣០ កក្កដា កន្លងនេះ ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍កោះហៅរូបនាង និង អតីតគូដណ្តឹងឈ្មោះ គុយ សិទ្ធិស័ក្ត ចូលរួមសវនាការជំនុះជំរះក្តីនៅព្រឹកថ្ងៃទី ៣១ កក្កដានេះសាជាថ្មី ។

នុងការកោះហៅដើម្បីកាត់ក្តីសាជាថ្មីនេះដែរ អតីតតារាចម្រៀង Pleng Record រូបនេះបានបង្ហោះនូវវីដេអូរៀបរាប់ពីអារម្មណ៍ព្រួយបារម្ភរបស់នាងពីការជំនុំជំរះជាថ្មីនេះ ថាតើអាចនឹងមានយុត្តិធម៌សម្រាប់នាងដែរឬយ៉ាងណា?

វ៉ាន់ នីឡា បានរៀបរាប់នៅក្នុងវីដេអូដូចនេះថា «កាលពីពេលកន្លងទៅសាលាឧទ្ធរណ៍ធ្លាប់បានកាត់ក្តីរួចម្តងហើយ ដល់ជនជាបចោទរូបនោះឱ្យជាប់ទោសរយៈពេល ១ ឆ្នាំ និង មានការសងជំងឺចិត្តផងដែរ ប៉ុន្តែក្រោយមកការទន្ទឹងរង់ចាំនោះបែរជាស្ងាត់ទៅវិញ ហើយថ្មីៗនេះដោយសាលាឧទ្ធរណ៍បានកោះហៅនាងទៅស្តាប់សាវនាការសាជាថ្មីនេះ បានធ្វើឱ្យនាងព្រួយបារម្ភកាន់តែខ្លាំងបន្ថែមទៀតថាតើកាត់ក្តីលើកនេះនាងអាចនឹងទទួលបានពន្លឺយុត្តិធម៌ដែរឬអត់?» ។

ចង់ដឹងថា វ៉ាន់ នីឡា មានក្តីបារម្ភយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment