ឯកឧត្ដម ដួង តារា ខកចិត្តខ្លាំងលើមន្ត្រីផ្ដល់សេវានៅខណ្ឌមួយ ខ្វះភាពរួសរាយ មិនប្រាប់ឱ្យច្បាស់លាស់

ឯកឧត្ដម ដួង តារា អ្នកជំនិត និងជាជំនួយការដោយផ្ទាល់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការខកចិត្តជាខ្លាំង នៅកន្លែងផ្ដល់សេវាសាធារណៈ ធ្វើលិខិតស្នាមដូចជាសំបុត្រកំណើត​ សំបុត្រអាពាហ៍ពិពាហ៍​ និងអត្តសញ្ញាណប័ណ្ណ្ណនៅច្រកចេញចូលតែមួយនៅខណ្ឌមួយ ខ្វះភាពរួសរាយ និងមិនប្រាប់ឱ្យច្បាស់លាស់ពីនីតិវិធីថាគួរធ្វើដូចម្ដេចខ្លះ ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្ដម ដួង តារា បានសរសេរថា៖ «មុននេះបន្តិចខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម​ សំបុត្រកំណេីត​ សំបុត្រអាពាហ៍ពិពាហ៍​ និង អត្តសញ្ញាណប័ណ្ណ្ណនៅច្រកចេញចូលតែមួយ​ របស់ខណ្ឌមួយ​ នៅភ្នំពេញ» ។

ឯកឧត្ដមបន្តថា៖ «ខ្ញុំពិតជាខកចិត្តនិងសោកស្តាយចំពោះសេវាកម្មបម្រេីប្រជាលរដ្ឋនៅទីនោះដែលខ្វះភាពរស់រាយរាក់ទាក់​ នឹងមិនបានបង្ហាញខ្ញុំឱ្យច្បាស់ថាត្រូវទៅតុណាមួយ​…ជួបអ្នកណា…»។

«មន្រ្តីក្មេងៗក្រៅពីសមត្ថភាពចំណេះដឹង​ ត្រូវមានសមត្ថភាពសុជីវធម៍​ និងគុណធម៍ក្នុងខ្លួនហេីយមានបេះដូងថ្លេីមប្រម៉ាត់រីករាយក្នុងការបម្រេីប្រជាពលរដ្ឋពិតប្រាកដ» ។

«យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង» ៕

Related posts

Leave a Comment