មើលថែកូនចៅផង! ជំងឺគ្រុនឈីកផ្ទុះខ្លាំងនៅប៉ោយប៉ែតនោះ ទៅដល់ព្រះសីហនុហើយ

កាលពីថ្ងៃទី ២៣ ខែកក្កដា ២០២០ កន្លងទៅក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការផ្ទុះឡើងនៃជំងឺឈីក​គន់ហ្គន់យ៉ា​ (Chikunngunya) នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២០​ ។ ក្នុងនោះប្រជាពលរដ្ឋនៅភូមិក្បាលកោះ ភូមិអូនជ្រៅ ភូមិអូរនាង ភូមិអូរឫស្សី នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានរោគសញ្ញា គ្រុនក្ដៅ ​៣៨ អង្សារ កន្ទួលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង ។

ស្រាប់តែថ្មីៗមានករណីប្រពលរដ្ឋនៅខេត្តព្រះសីហនុជាង ២០ នាក់ មានអាការៈដូចគ្នាទៅនឹងពលរដ្ឋនៅបន្ទាយមានជ័យដែរ ។ បន្ទាប់ពីធ្វើតេស្តរួចរាល់លទ្ធផលឃើញថា ពលរដ្ឋ ២៣ នាក់នៅព្រះសីហនុ ពិតជាមានជំងឺគ្រុនឈីកនេះមែន ។

បើតាមការបញ្ជាក់របស់លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា អ្នកជំងឺទាំង ២៣ នាក់បានជាសះស្បើយចំនួន ៤ នាក់គិតត្រឹមថ្ងៃទី ៣០ កក្កដា នេះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៩ នាក់ ។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ជំងឺគ្រុនឈីក អាចជាបញ្ហាសុខភាពសាធារណៈមួយទៀតដែលប្រឈមទៅនឹងហានិភ័យ អាចឱ្យមានការឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយ​បីភូមិមួយទៅភូមិមួយជាដើម តាមរយៈមូសខ្លាញីខាំ ដែលចល័តពីមួយកន្លែងទៅមួយកន្លែងតាមមធ្យោបាយធ្វើដំណើរផ្សេងៗ និងតាមទីកន្លែងមិនមានអនាម័យបរិស្ថានស្អាត និងកន្លែងដែលបង្កឱ្យមានជម្រកមូសខ្លាច្រើនជាដើម។ ជំងឺនេះអាចកើតឡើងលើមនុស្សគ្រប់វ័យទាំងក្មេង ទាំងចាស់ ៕

Related posts

Leave a Comment