ថ្មីមុនគេទៀតហើយ! អ្នកស្រុកបន្ទាយស្រី ត្បាញកន្ត្រកធ្វើជាធុងសំរាមដាក់គ្រប់មុខផ្ទះ ដង្ហែតាមដងផ្លូវ

ជាគំនិតប្រកបដោយការច្នៃប្រឌិតទៀតហើយ ពេលនេះលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសហការណ៍ជាមួយមេភូមិ និងអ្នកភូមិព្រះដាក់ រួមគ្នាត្បាញកន្ត្រកដោយដៃសម្រាប់ធ្វើជាធុងសំរាម ដាក់ដង្ហែនៅតាមដងផ្លូវ ។

គំនិតថ្មីច្នៃរុក្ខជាតិចេញជាវត្ថុមានតម្លៃ អាចប្រើជាធុងសំរាម ដោយមិនចាំបាច់ចំណាយលុយទិញសម្ភារ ថែមទាំងជួយសម្អាតបរិស្ថានបានផងនោះ កំពុងទទួលបានការសាទរ និងកោតសរសើរទៀតហើយ ចំពោះលោកអភិបាលស្រុកវ័យក្មេងមានឈ្មោះបោះសំឡេងរូបនេះ ។ យ៉ាងណាក្ដីព័ត៌មានលម្អិតនឹងបញ្ជាក់ជូនបន្តបន្ទាប់ទៀត ៕

Related posts

Leave a Comment