សុំកម្លាំងចិត្តផង! បងៗមន្ត្រីចុះវាស់វែងដីធ្លីជូនរាស្ត្រទៅតំបន់ឆ្ងាយៗ ឆ្លងកាត់ព្រៃបន្លា ផុងភក់ ការលំបាករាប់មិនអស់

បច្ចុប្បន្ននេះមន្ត្រីបច្ចេកទេសនៃក្រសូងរៀបចំដែនដី សំណង់ និងនគរូបនីយកម្ម ចាប់ផ្ដើមចុះទៅដល់តំបន់ឆ្ងាយៗនៃប្រទេសកម្ពុជា ដើម្បីវាស់វែងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ។

តាមទំព័រហ្វេសប៊ុកផេករបស់ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបង្ហាញអំពីសកម្មភាពមន្រ្តីជំនាញ​​ចុះវាស់វែងដីធ្លី​ដើម្បីរៀបចំការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងការងាររៀបចំផែនការប្រើប្រាស់ដីធ្លីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។

សកម្មភាពទាំងនោះ បានបង្ហាញពីការតស៊ូពុះពារ ឆ្លងកាត់គ្រប់ឧបសគ្គ ការធ្វើដំណើរតាមព្រៃភ្នំ មានកាត់ជ្រោះជ្រង ជ្រលងដងអូរ ភក់ផុង និងការលំបាកគ្រប់បែបយ៉ាង ។ នេះបង្ហាញពីមនសិការ លះបង់ ការទទួលខុសត្រូវចំពោះការងារ ដើម្បីបម្រើប្រជារាស្ត្រ ផ្ដល់នូវភាពកក់ក្ដៅ ការយកចិត្តទុកដាក់ចំពោះរាស្ត្រ ៕

Related posts

Leave a Comment