វើដំណើរតាមផ្លូវ ថៅកែហាងពេជ្រ ប្រទះឃើញអ៊ុំប្រុសម្នាក់ កំពុងរើសអេតចាយ ១ថ្ងៃបានតែ 5​​000-6000 រៀលប៉ុណ្ណោះ, កើតក្តីអាណិត និងពេញចិត្តការតស៊ូ របស់អ៊ុំប្រុស ពេក លោកស្រីក៏បានជូនថវិការហូតដល់ទៅ…(មានវីដេអូ)

នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បាននាំកូនស្រី របស់ខ្លួន បានយកអំណោយមួយចំនួន ទៅចែកជូន សិស្សសាលា មួយកន្លែង រួមនិងថវិកា ម្នាក់ ២ម៉ឺនរៀល ដែលមានទីតំាងស្ថិន នៅស្រុកជុំគិរី ខេត្តតាកែវ នេះក៏ព្រោះតែមើលឃើញពីការតស៊ូរបស់សិស្សទំាងនេះ។

រឹតតែពិសេសបំផុតនោះ ថៅកែហាងពេជ្រ រូបនេះ សន្យាសាងសង់សាលារៀនមួយខ្នងជូនថែមទៀតផង។

មួយវិញទៀត ពេលធ្វើដំណើរតាមផ្លូវ លោកស្រី ស្រាប់តែបានជួបអ៊ុំប្រុសម្នាក់ កំពុងរើសអេតចាយ នៅក្នុងគំនរសម្រាម ដោយក្នុងមួយថ្ងៃអ៊ុំប្រុសរកបានត្រឹមតែ 5,000 រៀល ទៅ 6,000 រៀល ទេ។ ក្រោយសួរនាំ រឿងខ្លះៗ ថៅកែហាងពេជ្រ រូបនេះ កើតក្តីអាណិត និងពេញចិត្តការតស៊ូព្យាយាម របស់អ៊ុំប្រុសម្នាក់នេះ លោកស្រី ក៏បានជូនថវិកា រហូតដល់ទៅ ២០ម៉ឺនរៀលឯណោះ។

លោកស្រី បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖ “ជិះកាត់តាមផ្លូវឃេីញគាត់​ កំពុងរេីសសំរាមមួយថ្ងៃបាន5000-6000រៀល”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment