ជប៉ុនជួយកម្ពុជាគ្រប់សព្វ សូម្បីនៅស្ថានទូតថ្លៃធ្វើវីសាទទួលតែលុយខ្មែរ លើកស្ទួយតម្លៃលុយរៀល

ដូចដែលប្រជាជនកម្ពុជាបានដឹងដឹងរួចមកហើយថា ជប៉ុនគឺជាប្រទេសមួយតែងជួយជ្រោមជ្រែងកម្ពុជា លើការអភិវឌ្ឍស្ទើរគ្រប់វិស័យមិនថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ ចរាចរណ៍ សិល្បៈវប្បធម៌នោះទេ ។ ជប៉ុនតែងផ្ដល់ជំនួយក្នុងមួយឆ្នាំៗរាប់លានដុល្លារ ហើយភាគច្រើនបំផុតសុទ្ធតែជំនួយឥតសំណង ។

អ្វីដែលគួរឱ្យកោតសរសើរនោះ ជប៉ុនក៏ជាប្រទេសមួយចូលរួមចំណែកលើកកម្ពស់តម្លៃរូបិយវត្ថុកម្ពុជាផងដែរ ។ បើតាមការឱ្យដឹងពីលោកជំទាវ ជា សិរី អគ្គនាយកបច្ចេលទេសនៃធនាគារជាតិកម្ពុជា ជប៉ុន តែងតែគាំទ្រប្រាក់រៀល តាមរយៈការជួយសិក្សាស្រាវជ្រាវពីការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាតាមរយៈ JICA ។

បន្ថែមលើពីនេះ ការទូទាត់សេវាទិដ្ឋាការនៅស្ថានទូតជប៉ុន គឺទទួលយកតែប្រាក់រៀល, ការចេញមុនគេឧបករណ៍ទូទាត់តែប្រាក់រៀលតែ ១ គត់ របស់ធនាគារឯកទេស Aeon និង សូម្បីតែការដាក់តម្លៃជាប្រាក់រៀលក្នុងផ្សារទំនើបមុនគេក្នុងចំណោមផ្សារទំនើបទាំងអស់នៅកម្ពុជា ៕

Related posts

Leave a Comment