ស្អែកនេះ អតីតគូដណ្តឹង វ៉ាន់ នីឡា ត្រូវសាលាឧទ្ធរណ៍កោះហៅឱ្យចូលសវនាការជំនុំជំរះជាថ្មីហើយ

ក្រោយពីរង់ចាំយុត្តិធម៌របស់តារាចម្រៀង វ៉ាន់ នីឡា និង ក្រុមគ្រួសាររបស់នាងពីសំណុំរឿងពាក់ព័ន្ធនឹងអតីតគូដណ្តឹងរបស់នាងទម្លាយរូបអាក្រាតកាយនោះ បានប្រើរយៈពេលអស់ជាង ៤ ឆ្នាំមកហើយ ដោយតារាចម្រៀង វ៉ាន់ នីឡា និង បងប្រុសរបស់នាងអ្នកនិពន្ធ សុខ ជំនោរ ក៏តែងតែងលើកឡើងពីការទន្ទឹងរកយុត្តិធម៌នេះស្ទើររៀងរាល់ថ្ងៃ ។

យ៉ាងណាមិញនៅក្នុងថ្ងៃទី ៣០ កក្កដា នេះ ត្រូវបានព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍កោះហៅតារាចម្រៀង វ៉ាន់ នីឡា ដែលមានឈ្មោះពិតថា សុខ ចិន្តា ឱ្យចូលខ្លួនមកសាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ដើម្បីចូលរួមសវនាការជំនុំជំរះលើជនជាប់ចោទឈ្មោះ គុយ សិទ្ធិសក្ដិ ភេទប្រុស អាយុ ២៧ ឆ្នាំ ពីបទហិង្សាដោយចេតនា និង ចែកចាយរូបអាសអាភាស ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៦ ។

គួរឲ្យដឹងថាដែរថា ការកោះហៅលើកនេះដែរគឺដើម្បីចូលទៅក្នុងសវនាការជុំនំជំរះសាជាថ្មី បន្ទាប់ពីសំណុំរឿងនេះត្រូវបានបង្វិលពីតុលាការកំពូលមកឲ្យសាលាឧទ្ធរណ៍ ដើម្បីធ្វើការស៊ើបអង្កេត និង ជំនុំជំរះអស់រយៈពេលជាច្រើនកន្លងមកហើយនោះ ៕

Related posts

Leave a Comment