ពេលនេះ ថៅកែហាងពេជ្រ និងស្វាមី បាននាំកូនស្រី ចុះទៅចែកអំណោយ ថែមទំាងសន្យា នឹងធ្វើរឿងមួយនេះជូនទៀត, អានហើយ សែនរំភើបជំនួស…(មានវីដេអូ)

នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បាននាំកូនស្រី របស់ខ្លួន ទៅចែកអំណោយ ជូន សិស្សសាលា មួយកន្លែង រួមនិងថវិកា ម្នាក់ ២ម៉ឺនរៀល។ រឹតតែពិសេសជាងនេះទៅទៀតនោះ លោកស្រី បានសន្យាថានឹងសង់សាលាឲ្យពួកគាត់មួយខ្នងថែមទៀត។

ថៅកែហាងពេជ្រ ដែលមានចិត្តធម៌រូបនេះ បានបញ្ជាក់បន្ថែមថា ៖

“សន្យាជាមួយពួកគាត់ហើយ នឹងសង់សាលាមួយខ្នងឱ្យពួកគាត់ ចង់ឱ្យពួកគាត់រៀនបានស្រួលបួល កុំឱ្យត្រូវខ្យល់ ត្រូវភ្លៀង កាត់វាលស្រែកាត់ភ្នំ កាត់ដីហុយទ្រលោម ឆ្ងាយគួរសម ទើបនាងខ្ញុំបានដល់សាលានេះហើយ នៅស្រុកជុំគិរី ខេត្តតាកែវ ជិតព្រំដែននេះ កន្លែងនេះ នៅរៀងឆ្ងាយតិច សិស្សប្រហែល 30នាក់។ គ្នាគ្មានកន្លែងរៀនស្រួលបួលទេ ភ្លៀងមក មានតែប្រមូលគ្នា មើលគ្រាប់ភ្លៀង រងារញាក់ចឹងទៅ។

ឃើញពួកគាត់តស៊ូ គួរឱ្យស្រលាញ់ណាស់។ គ្រូប្រាប់ថា មកធ្វើពលកម្ម សម្អាតថ្នាក់ នាំគ្នាមកជួយទាំងអស់គ្នា។ ខ្ញុំចូលចិត្តចឹង ខ្ញុំចង់ជួយអ្នកពិបាកពិតប្រាកដ ចង់ជួយអ្នកតស៊ូ។ មកកន្លែងនេះ ស្រស់ស្រាយ សប្បាយចិត្តណាស់ មិនសន្យាទេ តែនឹងព្យាយាមជួយសាលាណា ដែលលំបាកពិតប្រាកដ ទោះនៅដាច់ស្រយាលយ៉ាងណា ក៏ចែដាណា តាមរកដែរ”៕

មានវីដេអូ

Related posts

Leave a Comment