រន្ធត់ចិត្ត! មនុស្សម្នាក់ស្លាប់ និង ច្រើននាក់ទៀតរបួស ក្នុងហេតុការណ៍ផ្ទុះហ្គាសនៅភោជនីយដ្ឋានមួយនៅជប៉ុន

មនុស្ស​ម្នាក់​បាន​ស្លាប់ និង ១៧ នាក់​ផ្សេង​ទៀត​រង​របួស ក្នុង​ហេតុការណ៍​ផ្ទុះ​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​តំបន់ Fukushima ​ប្រទេស​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ៣០ ខែ​កក្កដា​នេះ ។

បើ​តាម​ប៉ូលិស​បាន​បញ្ជាក់​ថា អណ្ដាត​ភ្លើង​បាន​ឆាប​ឆេះ​ឡើង​ភ្លាមៗ នៅ​មុន​ម៉ោង ៩ ព្រឹក​ថ្ងៃ​នេះ ។ សាកសព​ជន​រងគ្រោះ​ដែល​ស្លាប់ ត្រូវ​បាន​រក​ឃើញ​នៅ​នឹង​កន្លែង​កើត​ហេតុ ខណៈ​មនុស្ស​ចំនួន ២ នាក់​រង​របួស​ធ្ងន់ និង ១៥ នាក់​ផ្សេង​ទៀត​រង​របួស​ស្រាល ។

បើ​តាម​សារព័ត៌មាន Japan Times បាន​រាយការណ៍​ថា ការ​ផ្ទុះ​ឆាប​ឆេះ​នេះ កើត​មាន​ឡើង​ក្នុង​តំបន់​ដែល​ពោរពេញ​ដោយ​សំណង់​អចលនទ្រព្យ និង​ភោជនីយដ្ឋាន​ជាច្រើន ។ តាម​ក្រុម​ស៊ើប​អង្កេត​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ពួកគេ​សង្ស័យ​ការ​ផ្ទុះ​ឆាប​ឆេះ​នេះ កើត​ឡើង​ដោយ​សារ​ការ​ធ្លាយ​ហ្គាស​ក្នុង​ហាង ៕

Related posts

Leave a Comment