ស្រឡាញ់គ្នា ១១ ឆ្នាំហើយ មាស សុខសោភា និងគូស្នេហ៍ នៅតែផ្អែមល្ហែម ដោយសារមូលហេតុនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានបើកចំហនូវទំនាក់ទំនងស្នេហ៍ ជាមួយអណិកជនខ្មែររស់នៅប្រទេស កាណាដា អស់រយៈពេលជាច្រើនឆ្នាំ គេសង្កេត​ឃើញថាប្រជាប្រិយភាពរបស់តារាចម្រៀងជួរមុខ មាស សុខសោភា នៅស្ទុះខ្លាំងដដែលលើវិថីសិល្បៈ និងកាន់តែមានភាពមមាញឹកជាមួយនឹងការចេញបទចម្រៀងថ្មីៗ ក៏ដូចជាថតស្ពតពាណិជ្ជកម្មផ្សេងៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីទំនាក់ទនងស្នេហារវាង នាងនឹងគូស្នេហ៍ត្រូវបានតារាស្រីរូបនេះបង្ហាញាជាសាធារណៈ កាលពីពេលកន្លងមកនេះថា តារាចម្រៀងសំឡេងផ្អែមរូបនេះ បានសាងស្នេហ៍ជាមួយនឹងលោក រ៉ាដា មានរយៈពេល ១១ ឆ្នាំមកហើយ ដោយក្នុងនោះផងដែរម្ចាស់បទ «ចំណែកស្នេហ៍» រូបនេះក៏បានទម្លាយនៅក្នុងបណ្ដាញសង្គមថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«សុភមង្គល និង ក្ដីសុខពិតប្រាកដ គឺបាននៅជាមួយមនុស្សម្នាក់ដែលអាចទទួលយកអ្វីៗគ្រប់យ៉ាងពីយើង លះបង់អ្វីៗគ្រប់យ៉ាងដែលគាត់ស្រឡាញ់ដើម្បីយើង ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយើង នៅក្បែរយើង ផ្ដល់កំលាំងចិត្តឱ្យយើងគ្រប់ពេលវេលា សូម្បីបែកគ្នា ៥ នាទីក៏នឹកដល់គ្នា។ រីករាយខួប ១១ ឆ្នាំរបស់យើង អរគុណគ្រប់យ៉ាងដែលបានធ្វើដើម្បីខ្ញុំ វាជាក្ដីសុបិន្តមួយដែលក្លាយជា ការស្រលាញ់ពិតប្រាកដ»៕

ប្រភព Popular Magazine

Related posts