កូនប្រុស សិទ្ធិ នីកា នៅតូចសង្ហាប៉ុណ្ណឹងហើយ ចុះទម្រាំធំឡើងទៀត?

ភ្នំពេញ៖ បន្ទាប់ពីវិលត្រឡប់ពីសិល្បៈចូលរួមសម្តែងវិញនោះ​តារាសម្តែងស្រី​ អ្នកម៉ាក់កូនមួយ អ្នកនាង សិទ្ធី នីកា តែងតែ ចែកចាយរូបភាព ជីវិតឯកជនប្រចាំថ្ងៃ ជាពិសេសនោះ រូបភាពកូនរបស់អ្នកនាងជាច្រើន នៅលើបណ្ដាញសង្គមផ្ទាល់តែម្ដង។

ដូចកាលពីម្សិលមិញនេះ តារាស្រីរូបនេះ បានចែករំលែក ចែកចាយរូបភាពកូនប្រុស របស់នាង លើបណ្តាញសង្គម ដោយក្មេងតូចរូបនោះ បានទទួលការ ទាក់ទាញចាប់អារម្មណ៍មិនស្ទើរជាមួយ ទម្រង់មុខកាន់តែស្រស់ស្អាត ដែលធំឡើង ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមើលពិតដូចលោកប៉ារបស់ បេះដាក់តែម្តង។

ក្នុងនោះផងដែរ រូបថតប៉ុន្មានសន្លឹក របស់កូនដំបូងរបស់តារាសម្តែងស្រីរូបនេះ​ ជាមួយស្ទាយ៍មនុស្សធំបែបកម្លោះ ដែលពាក់អាវកាក់ពីក្រៅ ជាមួយវ៉ែនតាខ្មៅទៀតនោះ ពិតជាសង្ហាមិនណយ ទោះនៅគេនៅតូចក៏ដោយ ដែលមើលទៅពិតជាគួរឲ្យខ្នាញ់ ថែមទាំងគួរឲ្យចាប់គ្រឺត បែបលក្ខណៈគួរឲ្យស្រលាញ់មែនទែន៕

សូមទស្សនារូបខាងក្រោម៖

Related posts

Leave a Comment