អស្ចារ្យណាស់! ប្រព័ន្ធសូឡាមួយ អាចបំលែងទឹកសមុទ្រ ទៅជាទឹកស្អាតអាចផឹកបាន

អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ មនុស្ស​បាន​ព្យាយាម​ប្រែក្លាយ​ទឹកប្រៃ​ឱ្យទៅជា​ទឹកស្អាត​អាច​ផឹកបាន ប៉ុន្តែ​ដំណើរការ​នេះ​ មិនមាន​ប្រសិទ្ធភាពឡើយ ។​

​ទោះជាយ៉ាងណា អង្គ​ការមិន​រកប្រាក់​ចំណេញ GivePower កំពុង​ដោះស្រាយ​បញ្ហា​ប្រឈម​នោះ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា ឬ ថាមពល​ពន្លឺព្រះអាទិត្យ ។​

​ប្រព័ន្ធ​នេះ​ បានចាប់ផ្តើម​ដំណើរការ នៅ​តំបន់​ឆ្នេរសមុទ្រ Kiunga តាំងពី​ខែ កក្កដា ឆ្នាំ ២០១៨ មកម្ល៉េះ ដោយ​អាចបំលែងទឹកសមុទ្រ ទៅជាទឹកស្អាត អាច​ផឹកបាន​ចំនួន ៧៥ ០០០ លីត្រ​ក្នុង​មួយថ្ងៃ ដែល​គ្រប់គ្រាន់​សម្រាប់​មនុស្ស ២៥ ០០០ នាក់ ។​

​ប្រធាន​អង្គការ GivePower លោក Hayes Barnard សង្ឃឹមថា នឹង​ពង្រីក​ប្រព័ន្ធ​នេះ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ផ្តល់​ទឹកស្អាត សម្រាប់​អ្នក​ដែល​កំពុង​ខ្វះខាត ។​ គួរឱ្យ​ដឹងផងដែរថា ១ ភាគ ៣ នៃ​ប្រជាជន​លើ​ពិភពលោក មិនមាន​ទឹកស្អាត​ប្រើប្រាស់​នោះទេ ។ នេះ​បើ​យោងតាម​អង្គការ UNICEF និង WHO ៕​

Related posts

Leave a Comment