ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ស្វាមី សួស វីសា បង្ហាញដើមពោតមួយដើមនេះ ដុះចេញមក ក្រងសក់ដោយខ្លួនឯង, មើលហើយពិតជាព្រឺសប្បុរ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ (មានវីដេអូ)

អ្នកគាំទ្រជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សួស វីសា បានចូលរោងការជាផ្លូវការហើយ ជាមួយលោក Tommy ។ ក្រោយមកអ្នកទាំងពីរ ទទួលបានកាដូពិសេសមួយ គឺ សួស វីសា កំពុងតែពរពោះ កូនស្រីម្នាក់ ហើយក៏បានធ្វើឲ្យគ្រប់គ្នាសម្តែងក្តីត្រេកអរជំនួសផងដែរ។

រឹតតែពិសេសថែមទៀតនោះ វីសា ពិតជានារីម្នាក់មានសំណាងខ្លាំងណាស់ ដែលបានស្វាមីយកចិត្តទុក្ខដាក់ ថែទាំ នាំដើរលេង មិនចេះធុញទ្រាញ់ឡើយ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ នេះ ស្វាមី តារាចម្រៀង សួស វីសា បានជួបរឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យចាប់អារម្មណ៍មួយ ខណៈរូបគាត់ បានឃើញផ្ទាល់ នូវ ដើមពោតមួយដើម ដុះចេញ ក្រងសក់ ដោយខ្លួនឯង មើលហើយពិតជាព្រឺសប្បុរខ្លាំងណាស់។

លោកបានភ្ជាប់សារបញ្ជាក់បន្ថែមថា ៖ “សូមជួយស៊ែរ វីដេអូនេះផងបងប្អូន ដើម្បីចែករំលែករឿង ដ៏អស្ចារ្យនេះ ព្រោះតាំងពីកើតមក ខ្ញុំមិនដែលជួបរឿងចម្លែកបែបហ្នឹងទេ។

បងប្អូនជួយស៊ែរបានបុណ្យកើតមានដល់បងប្អូន បើមិនជឿ កុំប្រមាថ មានដើមពោតមួយដើម ដុះចេះសក់ក្រង និងកន្ទុយស្លឹក៩ នៅខេត្តស្វាយរៀង ភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

មានវីដេអូ

Related posts

Leave a Comment