ឱកាសល្អ! ព្រះអង្គម្ចាស់ក្សត្រី សិរិនថន ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាង ២០០ កន្លែង

ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងដល់សាធារណៈជន សិស្សានុសិស្ស និស្សិត អំពីគម្រោងព្រះរាជឧបថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំរបស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន បានផ្តល់អាហារូបករណ៍ចំនួន ២៣២ កន្លែង ។ ក្នុងនោះមាន បណ្ឌិត ១៤ កន្លែង បរិញ្ញាបត្រជានខ្ពស់ ៨៤ កន្លែង បរិញ្ញាបត្រ ១២៩កន្លែង និងបរិញ្ញាបត្ររង ៥ កន្លែង ដល់មន្រីរាជការ និស្សិត សិស្ស កម្ពុជាសម្រាប់ក្រុមគោលដៅចំនួន ៥ ដើម្បីទៅបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សាអប់រំចំនួន ៣៥ កន្លែង ក្នុងព្រះរាជាណាចក្រថៃក្នុងឆ្នាំ ​២០២១ ៕

ដើម្បីឱ្យដឹងកាន់តែច្បាស់ពីលក្ខខណ្ឌ និងកាលបរិច្ឆេទនៃការដាក់ពាក្យ សូមប្រិយមិត្ត អានសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា ខាងក្រោម៖

Related posts

Leave a Comment