មើលហើយ រំភើបណាស់ ! ស្ងាត់ៗ ធុច សាលិ លេចមុខក្នុងកម្មវិធី ទូរទស្សន៍ដ៏ល្បីមួយ ក្នុងប្រទេសចិន ដោយច្រៀងចម្រៀងមួយបទ ពិតជាពីរោះរណ្តំណាស់ ដល់ថ្នាក់ធ្វើឲ្យទស្សនិកជន…(មានវីដេអូ)

គ្រប់គ្នា ប្រហែលជានៅចាំច្បាស់ចំពោះ ក្មេងប្រុសម្នាក់ឈ្មោះ ធុច សាលិ ដែលកំពុងទទួលបានប្រជាប្រិយភាពល្បីមកទល់សព្វថ្ងៃនេះ គឺដោយសារតែស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ Venus Gwc បានបង្ហោះវីដេអូ នៃការលក់វត្ថុអនុស្សាវរីយរបស់ សាលិ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រោយមក សាលិ មានសំណាងខ្លំាងណាស់ ដោយទទួលបានការពេញចិត្តពីសប្បុរសជននានា និងជួយឧបត្ថម្ភ រហូត សាលិ មានឱកាសបានទៅរៀននៅ​សាលា​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមបំណងប្រាថ្នារបស់ខ្លួន ដោយទទួលបានការឧបត្ថម្ភពីសាលាអន្តរជាតិ និង ការជួយជ្រោមជ្រែង បីបាច់ ថែរក្សា ពីលោក ឃិត ឈឿន និងក្រុមគ្រួសារ។

ចំណែកាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ 柬单网 បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាព សាលិ ឡើងច្រៀងជាភាសាចិន យ៉ាងពីរោះរណ្តំ នៅក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ដ៏ល្បីមួយនៅក្នុងប្រទេសចិន។

ក្រោយស្តាប់ចប់ បានធ្វើឲ្យទស្សនិកដែលបានទស្សនាផ្ទាល់ ក៏ដូចជាអ្នកទស្សនាតាមរយៈហ្វេសប៊ុក បង្ហាញស្នាមញញឹម ពេញចិត្តយ៉ាងខ្លាំងចំពោះទឹកដមសំនៀងរបស់ សាលិ ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

មានវីដេអូ

Related posts

Leave a Comment