ជ្រះថ្លាណាស់ ! ទេព បូព្រឹក្ស ក្រោកតំាងពីព្រឹក ដើរផ្សារ ទិញម្ហូប ធ្វើចង្ហាន់ ផ្ទាល់ដៃ ដើម្បី ប្រគេនលោកបង ដេវិត និង ព្រះសង្ឃ ដែលគង់នៅវត្តជាមួយ គ្រប់គ្នាឃើញហើយ សរសើរថា…(មានវីដេអូ)

ប្រិយមិត្តទូទៅ ក៏ដូចជាអ្នកគាំទ្រជាច្រើន ប្រកដជាបានជ្រាបច្បាស់ហើយ នូវរឿងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយគ្រប់គ្នា ឃើញ តារាចម្រៀងដ៏ល្បីគឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ។

ក្នុងនោះ លោកបង ដេវិត ក៏បានចេញមុខ បញ្ជាក់ពីមូលហេតុផងដែរ ដើម្បីឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ អស់ការសង្ស័យ ដោយលោកបង បានបញ្ជាក់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

ចំណែកនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ក្នុង Smart Axiata YouTube channel បាន​បង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព តារាចម្រៀង ទេព បូព្រឹក្ស ក្រោកតំាងពីម៉ោង ៦ និង ៣០ នាទីព្រឹក ដើរផ្សារ ទិញម្ហូប ដើម្បីធ្វើចង្ហាន់ ប្រគេនលោកបង G-Devith និង ព្រះសង្ឃ ដែលគង់នៅវត្តជាមួយគ្នា មើលទៅពិតជាជ្រះថ្លាណាស់។

បូព្រឹក្ស ក៏បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួន នៅព្រឹកមិញនេះបញ្ជាក់បន្ថែមថា ៖ “ធ្វើបុណ្យជាមួយលោកបងឲ្យបានច្រើនព្រោះប្អូនសូមផ្សងជួបលោកបងជាតិក្រោយទៀត។ នាងខ្ញុំសូមបញ្ជាក់ videoនេះគឺជាថ្ងៃបន្ទាប់ពីថ្ងៃលោកបងបួសបានមួយថ្ងៃ ប្រគេនចង្ហាន់ហើយក្រុមគ្រួសារទាំងសងខាងត្រលប់មកភ្នំពេញ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគំាទ្រជាច្រើន បង្ហាញអារម្មណ៍ថា ៖ នឹកលោកបងG-Devith, បាន​បុណ្យ​ខ្លាំង​ណាស់​, បាយសាមគ្គីនៅវត្តឆ្ងាញ់ហើយថែមទាំងបានស្ងប់ចិត្តនិងបានបុណ្យទៀតសែនល្អប្រពៃណាស់ចែ, សាធុៗ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញទង្វើរដ៏ជ្រះថ្លារបស់ តារាចម្រៀង ទេព បូព្រឹក្ស។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

មានវីដេអូ

Related posts

Leave a Comment