អុញនុះ! ញ៉ាំម្ទេសច្រើនពេក ប្រឈមនឹងជំងឺបាត់បង់ការចងចាំខ្ពស់

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការទទួលទាន​ម្ទេស​ហួស​ប្រមាណ​អាច​បណ្តាល​ឱ្យ​បាត់បង់​ការចងចាំ និង ភ្លេចភ្លាំង ។

ការសិក្សា​លើ​មនុស្ស​ជាង ៤ ៥០០ នាក់ បាន​រក​ឃើញ​ថា អ្នក​ដែល​ទទួល​ទាន​ម្ទេស ៥០ ក្រាម​ក្នុង​មួយ​ថ្ងៃ មាន​ឱកាស​ទ្វេដង​ចំពោះ​ការចងចាំ​មិន​ល្អ ។ ការទទួលទាន​ម្ទេស​ច្រើន ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​ភាព​ចុះអន់ខ្សោយ​ការចងចាំ ៥៦% ក្នុង​រយៈពេល ១៥ ឆ្នាំ ។ នេះ​បើ​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​បាន​បង្ហាញ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត Zumin Shi ដែល​ដឹកនាំ​ក្រុមអ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Qatar University លើ​ការស្រាវជ្រាវ​នេះ បាន​និយាយ​ថា “ម្ទេស ត្រូវ​បាន​រក​ឃើញ​ថា​មាន​អត្ថប្រយោជន៍​ចំពោះ​ទម្ងន់​ដងខ្លួន និង សម្ពាធឈាម ក្នុង​ការ​សិក្សា​មុនៗ ។ យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​សិក្សា​នេះ យើង​បាន​រក​ឃើញ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ការ​យល់ដឹង និង ភាព​ចងចាំ ចំពោះ​មនុស្ស​វ័យ​ចំណាស់ (អាយុ​ចាប់​ពី ៥៥ ឆ្នាំ​ឡើង)” ។

គួរ​ឱ្យ​ដឹង​ដែរ​ថា ម្ទេស គឺ​ជា​គ្រឿងទេស​ដែល​គេ​និយម​ប្រើ​ខ្លាំង​បំផុត​លើ​ពិភពលោក ជា​ពិសេស​គឺ​នៅ​តំបន់​អាស៊ី​តែម្តង ៕

Related posts

Leave a Comment