ត្រូវប៉ាន់អ្នកលក់មាសហើយចឹង!តម្លៃមាសក្នុងទីផ្សារសកលកើនឡើងយ៉ាងគំហុកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដែលមានតម្លៃរហូតដល់ទៅ…

(បរទេស)៖ ទិន្នន័យទីផ្សារតម្លៃមាសសម្រាប់ថ្ងៃអាទិត្យសប្តាហ៍មុននេះបានបង្ហាញថាតម្លៃមាសនៅលើទីផ្សារសកល បានហក់ឡើងរហូតទៅដល់ជិត២,០០០ដុល្លារអាមេរិកក្នុងមួយអោន(១អោន=២៨.៣៤៩៥ក្រាម)ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃចន្ទទី២៧ខែកក្កដាឆ្នាំ២០២០ ។

ថ្មីៗនេះអ្នកវិនិយោគបាននាំគ្នាសម្រុកទៅទិញមាសទុក ដែលប្រការនេះវាធ្វើឲ្យតម្លៃរបស់វាកើនឡើងយ៉ាងឆាប់រហ័សខណៈពេលដែលភាពមិនប្រាកដប្រជានៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោកនៅតែបន្តកើតឡើងនៅចំពោះមុខការរីករាលនៃជំ.ងឺ.COVID-19 ។

គួរបញ្ជាក់ថាគិតត្រឹមយប់ថ្ងៃអាទិត្យទី២៦ខែកក្កដាទិន្នន័យសកលបានបង្ហាញថាតម្លៃមាសនៅក្នុងទីផ្សារដោះដូរ COMEX នៅទីក្រុងញូយ៉កគឺកើនដល់១,៩១១.៧ដុល្លារក្នុងមួយអោន។តាំងពីយូរលង់ណាស់មកហើយមាសត្រូវចាត់ទុកជាទ្រព្យដ៏មានសុវត្ថិភាពបំផុត នៅគ្រប់ប្រទេសទាំងអស់ ។

ធនាគារពិភពលោក(World Bank)ធ្លាប់បានព្យាករណ៍កាលពីមុន.ផ្ទុះ.ជំ.ងឺ COVID-19 ថាតម្លៃមាសជាមធ្យមនឹងកើនឡើង១៥%ពីមួយឆ្នាំទៅមួយឆ្នាំដោយនឹងកើនដល់ ១,៦០០ដុល្លារអាមេរិកក្នុងមួយអោននៅក្នុងឆ្នាំ២០២០និងធ្លាក់ចុះបន្តិចមកវិញនៅឆ្នាំបន្ទាប់គឺនៅត្រឹម១,៥៩០ដុល្លារអាមេរិកក្នុងមួយអោន ៕
ប្រភព ៖ Young Leadership Foundation-Cambodia

Related posts

Leave a Comment