លោក ផែង វណ្ណៈ​ និងសប្បុរសជន បានរ៉ៃអង្គាសប្រាក់ បានចំនួនជាង៤លានរៀន ដើម្បីជួយជនរងគ្រោះពីរនាក់ នៅខេត្ត​ព្រៃ​វែង​ ដោយសារ​

នៅព្រឹក​ថ្ងៃទី​ ២​៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ ខ្ញុំបានចុះមកខេត្តព្រៃវែង​ជួប​យុវជន​ ២នាក់​ ជាកម្មករ​ផ្សារដែក​ ដែលរងគ្រោះ​ដោយសារ​ លោក​អនុសេនីយ៍​ឯក​ ទូច​ ធារ៉ា​ នាយរងការិយាល័យ​ប្រឆាំង​គ្ រឿង ញៀ ន​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ចាប់​ធ្វើ​ទារុ ណ ក ម្ម​ និង​ ជំ រឹ តយកលុយ​ ៤​ លាន​ រៀល​ កាល​ពីថ្ងៃទី​ ២០​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ ទាំងប្អូនទាំងពីរ​គ្មានកំហុស​អ្វីសោះ​ ។

ពេល​ខ្ញុំទៅដល់​ ទេីបដឹងថា​ គ្រួសារ​ យុវជន​ទាំងពីរ​ជាប្រជាពលរដ្ឋក្រីក្រ​ រកមួយថ្ងៃរស់មួយថ្ងៃ​ ហេីយ​ឪពុកម្ដាយ​យុវជន​ទាំងពីរ​បាន​នាំគ្នាទៅខ្ចីលុយចងការប្រាក់គេ​ម្នាក់​ ២លានរៀល​ សរុប​ ៤​ លានរៀល​ ដោយគិតការប្រាក់ក្នុងមួយខែ​ ១២​ ម៉ឺន​រៀល​ ដេីម្បី​យកទៅ​អោយ​លោក​អនុសេនីយ៍​ឯក​ ទូច​ ធារ៉ា​ ទេីបឈ្មោះ​ ទូច​ ធារ៉ា​ ដោះលែង​ យុវជនទាំងពីរ​ ។

ដោយក្ដី​អាណិតអាសូរ​ខ្ញុំបានរៃលុយជាមួយមិត្ត​ភក្តិ​ បាន​ចំនួន​ ៤​ លានរៀល​ និង​ ១៣​ ម៉ឺន​រៀល​ថែមទៀត​ អោយ​ពួកគាត់​យកទៅសងគេវិញ​ ។ សង្ឃឹមថា​យុវជន​ទាំងពីរ​នេះ​ នឹងទទួល​បាន​យុត្តិធម៌ឆាប់ៗ​ ហេីយ​មន្ត្រី​ពាក់ព័ន្ធ​នឹងត្រូវទទួលទោសតាមច្បាប់​ ។

Related posts

Leave a Comment