ប្លែកមាត់ រសជាតិនំបញ្ចុកសម្លណាំយ៉ាគ្រឿងសមុទ្រ ពិតជាឆ្ងាញ់មិនធម្មតា

បើនឹកឃើញចង់ញុំានំបញ្ចុក ស្ត្រីមេផ្ទះ និង ចុងភៅគ្រប់រូបប្រាកដជានឹកដល់សម្លការី សម្លណាំយ៉ាមុនគេ ហើយក្នុងនោះសម្លរណាំយ៉ា លោកអ្នកច្បាស់ជាបានដឹងហើយភាគច្រើនគឺយកសាច់ត្រីមកស្ល ។ យ៉ាងណាមិញថ្ងៃនេះ «ប្រជាប្រិយ» នឹងមកជម្រាបវិធីធ្វើមួយបែបទៀតសម្រាប់អ្នកដែលចូលចិត្តសម្លណាំយ៉ាផង និង គ្រឿងសមុទ្រផង នោះគឺ «សម្លណាំយ៉ាគ្រឿងសមុទ្រ»។

របៀបធ្វើនំបញ្ចុកសម្លណាំយ៉ាគ្រឿងសមុទ្រ
+ គ្រឿងផ្សំ
-ត្រីរសធំ ១kg, ក្តាមសមុទ្រ ៣ ទៅ ៤ ក្បាល (តាមចិត្ត), ខ្ទិះដូង ១ គីឡូ, គ្រឿងបុកម៉ដ្ឋ, ម្ទេសឆ្អើលចិញ្ច្រាំម៉ដ្ឋ, កាពិ ១ ស្លាបព្រាបាយ, ខ្ទឹមស, បង្ការក្រៀមបុកម៉ដ្ឋ ។

+ វិធីធ្វើ
១) ត្រីស្ងោរឱ្យឆ្អិន បេះឆ្អឹងចេញរួចបុកអោយម៉ដ្ឋ
២) ដាក់ប្រេងឆាក្នុងខ្ទះឱ្យក្ដៅ បំពងខ្ទឹមស ដាក់ម្ទេសឆ្អើរលីងឱ្យឈ្ងុយចេញពណ៌ក្រហមដាក់គ្រឿង លីងឱ្យឈ្ងុយរួចដាក់កាពិ ដាក់ត្រី និង បង្គាក្រៀមចូលលីងជាមួយក្តាមសមុទ្រឱ្យឈ្ងុយទៀត ។
៣) ក្រោយមកដាក់ទឹកខ្ទិះដូងចូលបន្តិចរំងាស់ឱ្យរីងទឹក (កុំឱ្យខ្លោច) ។
៤) សាច់ និង គ្រឿងដែលឆា ហើយដួសដាក់ឆ្នាំងខ្ទិះដូងដាក់គ្រឿងផ្សំ ភ្លក់រស់ជាតិតាមចំណូលចិត្ត រំងាស់ឱ្យពុះលើកចុះ បន្ទាប់មកស្រូបសម្លលើនំបញ្ចុកជាកាស្រេច ៕

Related posts

Leave a Comment