ចាប់បានហើយ! Leonardo Dicaprio តួប្រុសរឿងកាប៉ាល់ទីតានិច កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយតារាស្រីម្នាក់នេះ

 

បរទេស៖ ថ្មីៗនេះ តារាសម្តែង Leonardo Dicaprio ដែលស្គាល់ថា ជាតួអង្គប្រុសក្នុងរឿងកាប៉ាល់ទីតានិច បានបង្កភាពភ្ញាក់ផ្អើលមហាជន ដោយរូបលោក បានបណ្តើរស្រីស្នេហ៍វ័យក្មេង ដែលគេបានដឹងថា នាងគឺជាតារាបង្ហាញម៉ូត Camila Morrone នៅតាមដងវិថី ដោយមិនខ្វល់ពីក្រសែរភ្នែកអ្នកដ៏ទៃទេ។

ដោយឡែក គូស្នេហ៍មួយគូនេះ បានបង្ហាញភាពផ្អែមល្ហែម ដោយបណ្តើរគ្នាយ៉ាងត្រសង ជាមួយនឹងសម្លៀកពាក់អាវយឺតពណ៍សដូចគ្នា ដែលយើងអាចដឹងថា នេះជាអាវគូសង្សារផងដែរ។

ក្រោយពីបានឃើញដូច្នេះ ហ្វេនជាច្រើនបានលាន់មាត់សរសើរ តារាទាំងពីរនាក់នេះផងដែរ ដែលបង្ហាញការស្រលាញ់ដោយបើកចំហរ ថែមទាំងមិនខ្លាចពីការរិះគន់ពី សំណាក់ហ្វេនៗទៀតផង។គួររម្លឹកកដែរថា ទំនាក់ទំនងរវាង រវាងតួអង្គទីតានិក វ័យ៤៥ឆ្នាំនិង តារាម៉ូដែល២៣ឆ្នាំពីរនាក់នេះ គឺស្គាល់គ្នាតាំងឆ្នាំ២០១០ឯណោះ ប៉ុន្តែពួកគេ បានសម្រេចចិត្តទាក់ទងគ្នា នៅក្នុងឆ្នាំ២០១៧ ទៅវិញ៕

សូមចូលមើលរូបភាពខាងក្រោម​៖




Related posts

Leave a Comment