ផ្ទុះការសរសើរកូនខ្មែរយកគ្រឿងបន្លាស់ម៉ូតូ ដែកចាស់ៗ មកផ្គុំជាហនុមានល្ខោនខោលដ៏អស្ចារ្យ

ពិតជាគួរឱ្យរំភើបចិត្តក្រៃលែងកូនខ្មែរម្នាក់បានយកគ្រឿងបន្លាស់ម៉ូតូ និងដែកចាស់ៗយកមកផ្គុំ កែច្នៃបង្កើតបានជាហនុមានក្នុងទម្រង់ល្ខោនខោលខ្មែរដ៏អស្ចារ្យ និងស្រស់ស្អាតបំផុត ។

រូបភាពទាំងនេះកំពុងត្រូវបានមហាជនផ្ទុះការកោតសរសើរ និងចែករំលែកពាសពេញបណ្ដាញសង្គមហ្វេសប៊ុក មានការស្ញប់ស្ញែងចំពោះយុវជនខ្មែរខាងលើ ដែលមានគំនិតច្នៃប្រឌិតយកគ្រឿងបន្លាស់ម៉ូតូ និងដែកចាស់ៗ មកបង្កើតបានជាស្នាដៃមួយយ៉ាងល្អឯកជួយលើកតម្កើងសិល្បៈវប្បធម៌ខ្មែរយើង ។

យ៉ាងណាក្ដីគេនៅមិនទាន់បានបញ្ជាក់លម្អិតពីម្ចាស់ស្នាដៃនៅឡើយទេថារស់នៅទីណា និងបង្កើតឡើងនូវហនុមានដ៏អស្ចារ្យនេះបានដោយរបៀបណា ។ «ប្រជាប្រិយ» នឹងលម្អិតជូនប្រិយមិត្តនៅពេលក្រោយទៀត ៕

Related posts

Leave a Comment