បញ្ជីឈ្មោះនគរបាលខេត្តព្រៃវែងទាំង ៧ រូបត្រូវនាយឧត្ដមសេនីយ៍ នេត សាវឿនផ្អាកការងារភ្លាមៗ

ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានសម្រេចផ្អាកការងារបណ្ដោះអាសន្នទៅលើនគរបាលខេត្តព្រៃវែងចំនួន ៧ ។

នគរបាលទាំង ៧ រូបនោះរួមមាន៖

១.ឧត្ដមសេនីយ៍ត្រី ថោង វណ្ណនី

២. វរសេនីយ៍ឯក ពៅ ជីវ័ន

៣. អនុសេនីយ៍ឯក ទូច ធារ៉ា

៤. អនុសេនីយ៍ឯក ស៊ី បូ

៥. អនុសេនីយ៍ឯក ហេង ចាន់រតនា

៦. អនុសេនីយ៍ឯក សៀក ចាន់ធឿន

៧. អនុសេនីយ៍ទោ ឃុន តារាភ័ស្ត

ការផ្អាកការងារបណ្ដោះអាសន្នរបស់នគរបាលទាំង ៧ រូបខាងលើនេះ ដោយសារតែកាលពីថ្ងៃទី ២០ ខែកក្កដា វេលាម៉ោង ២០ និង ៣០ នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ០២ នាក់ដោយអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាម។ ហើយក្រោយមកបានប្រគល់ជនទាំង ០២ នាក់នោះឲ្យឱពុក-ម្តាយដើម្បីយកទៅគ្រប់គ្រង និង អប់រំបន្តជាថ្នូរនឹងការដោះដូរប្រាក់ ៕

Related posts

Leave a Comment