ថមមី ត្រូវគេសរសើរជាស្វាមីល្អ ចងខ្សែស្បែកជើងឱ្យប្រពន្ធឡើងទំនង មិនខ្វល់ពីមនុស្សជុំវិញខ្លួន

ក្រោយពីពពោះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សួស វីសា កាន់តែមានក្តីសុខ ជាពិសេសនាងទទួលបានការស្រឡាញ់ និង Take Care ពីសំណាក់ស្វាមីយ៉ាងខ្លាំង ដែលសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីភរិយាសំណព្វចិត្តគ្មានឱ្យទាស់ឡើយ ។ ជាក់ស្តែងថ្មីៗនេះ គេបានឃើញលោក ថមមី ជាស្វាមីបង្ហាញការយកចិត្តទុកដាក់ដល់ភរិយា ដោយបានចងខ្សែស្បែកជើងឱ្យប្រពន្ធនៅកណ្តាលទីសាធារណៈ ធ្វើឱ្យមនុស្សស្រីជាច្រើនចង់មានសំណាងដូច សួស វីសា ដែរ ។

ជាមួយសកម្មភាពបែបនេះរបស់លោក ថមមី បានធ្វើឱ្យមានការសរសើរចំពោះរូបលោកយ៉ាងខ្លាំង ដែលក្នុងនាមជាស្វាមីបានបំពេញកាតព្វកិច្ចដល់ភរិយាបានល្អ ហើយក្នុងនោះដែរក៏មានការសរសើរដល់ សួស វីសា ថែមទៀតដែលមានស្វាមីល្អបែបនេះ ។ ចំពោះតារាស្រី សួស វីសា វិញ ក្រោយពីពោះកាន់តែខ្ទាតធំ នាងមិនមានសកម្មភាពអ្វីថ្មីៗក្នុងសិល្បៈឡើយ ក្រៅតែពីចំណាយពេលវេលាដើរកម្សាន្ត និង មើលថែទាំសុខភាពខ្លួន ព្រមទាំងកូនក្នុងផ្ទៃ ដែលជាកូនស្រីដំបូងរបស់នាងនោះ ។

បើទោះបីមិនបានប្រឡូកក្នុងអាជីពសិល្បៈឱ្យបានពេញទំហឹងដូចមុន ប៉ុន្តែតារាចម្រៀង សួស វីសា នៅតែមានជីវភាពរស់នៅយ៉ាងហ៊ឺហា ជាមួយការប្រើជីវិតជាថៅកែស្រីហាងលក់សម្លៀកបំពាក់យ៉ាងឡូយឆាយ មិនចាញ់តារាល្បីលំដាប់ប្រទេសប៉ុន្មានឡើយ ៕

Related posts

Leave a Comment