យុគ ចិន្តា និងកូនស្រី ស្រឡាញ់គ្នាខ្លាំងពោរពេញដោយក្តីសុខខ្លាំងណាស់ (មានវីដេអូ)

ស្របពេលវីរុសកូវីដ១៩មិនទាន់ស្ងប់នោះពិធីការិនី យុគ ចិន្តា និងកូនស្រីបានទៅលំហែន ផ្ទះរបស់អ្នកនាងដែល មានទីតាំងនៅខេត្តកំពត ។ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅ ទីនោះគេសង្កេតឃើញថា យុគ ចិន្តា និងកូនស្រីពិតជាពោរពេញទៅដោយក្តីសុខនិងភាពកក់ក្តៅជាខ្លាំង ។

ទោះបីជាមានការងារមមាញឹកខ្លាំងតែអ្នកនាង យុគ ចិន្តា តែងចំណាយពេលនៅជាមួយកូន ស្រីក៏ដូចជាផ្តល់ភាព កក់ក្តៅដល់កូនស្រីឃើញហើយមិនសរសើរមិនបាន ។ អ្វីដែលចាប់អារម្មណ៍ស្រប ពេលវីរុសកូវីដ ១៩ថមិនទាន់ស្ងាត់និងដើម្បីកាត់បន្ថយការអផ្សុកនៅក្នុងគេហដ្ឋាននៅភ្នំពេញ យុគ ចិន្តា និងកូនស្រី បានទៅលំហែរនៅគេហ ដ្ឋានរបស់អ្នកនាងដែលមានទីតាំងនៅខេត្ត កំពត ។

ក្នុងនោះអ្នកនាង យុគ ចិន្តា ក៏មិនភ្លេចបង្ហាញនូវទិដ្ឋភាពទេសភាពនៅជុំវិញគេហដ្ឋានដែលមើលទៅពិតជាស្រស់ស្រាយគួរឱ្យចង់រស់នៅតែម្តង ។ ជាមួយនឹងវីដេអូដែលអ្នកនាង យុគ ចិន្តា បានបង្ហាញដល់មហាជននៅក្នុងហ្វេសប៊ុកនោះគេ សង្កេតឃើញថាពិធីការិនីរូបនេះពិតជារស់នៅពោរពេញទៅដោយក្តីសុខជាមួយកូនស្រី ជាទីស្រឡាញ់របស់អ្នកនាងគឺថៅកែអម ។

កន្លងមក យុគ ចិន្តា ធ្លាប់អះអាងថាអ្នកនាង នឹងរៀបការនៅពេលដែលកូនស្រីពេញវ័យ ១៨ ឆ្នាំ ដែលនឹងយកកូនស្រីធ្វើជាអ្នកកំដរតែម្តង ។ ឥលូវនេះ យើងបង្វែរការចាប់ទៅអារម្មណ៍ទៅមើល ទិដ្ឋភាពដ៏ស្រស់ស្អាតនៅក្នុងគេហដ្ឋានរបស់អ្នកនាង យុគ ចិន្តា ទៅទស្សនាវីដេអូទាំងអស់គ្នា ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment