ទៅមើលសម្រស់កូនស្រីកាត់ហូល្លង់ របស់តារាម៉ូដែល សូរ្យ អេនណា គួរឱ្យក្នាញ់ណាស់

បើគិតមកដល់ពេលនេះតារាសម្តែង និង ម៉ូដែលសម្បុរស្រអែមស្រស់ សូរ្យ អេនណា សម្រាលកូនស្រីបានប្រមាណជាងពីរខែហើយ ។ អ្វីដែលចាប់អារម្មណ៍កាន់តែធំកូនស្រីរបស់តារាម៉ូដែល សូរ្យ អេនណា ដែលជាកូនកាត់ហូល្លង់មានមុខមាត់គួរឱ្យស្រឡាញ់ជាខ្លាំង ។

ពេលនេះដែរ សូរ្យ អេនណា កំពុងរស់នៅប្រទេសហុងកុង តែយ៉ាងណានាងតែងបង្ហាញរូបភាពផ្សេងៗ រួមជាមួយនឹងការបង្ហាញមុខកូនស្រីរបស់នាងដែលទើបតែមានអាយុជាងពីរខែដល់អ្នកគំាទ្រនៅក្នុងស្រុកផងដែរ ។ ក្នុងនោះមានការសរសើរថា កូនស្រី សូរ្យ អេនណា ពិតជាស្អាតទ្រលុកទ្រលន់ និង គួរឱ្យស្រឡាញ់ណាស់ ជាពិ សេសទម្រង់មុខកាត់ដូចស្វាមីនាងតែម្តង ។ សូរ្យ អេនណា បានដាក់ឈ្មោះកូនស្រីថា Estelle Catharina Dane Boumen ឈ្មោះហៅក្រៅ កតិកា ។​

អ្វីដែលចាប់ ងាកមកតារាម៉ូដែល សូរ្យ អេនណា ឯណោះវិញក៏មិនអន់ប៉ុន្មានដែរ គ្រាន់តែសម្រាលមិនទាន់បានប៉ុន្មានផង រូបរាងរបស់នាងបានវិលមកជាស្រឡូនស្អាតនិង មានក្បាលពោះរាបស្មើរដោយនាងបញ្ជាក់ថា ពេលនេះនាងស្លៀកសម្លៀកបំពាក់ទំហំ S វិញហើយ ។ សូរ្យ អេនណា បានបន្ថែមថា ពេលខ្លះនាងចំណាយពេលអូសរទេះនាំកូនស្រីដើរលេងចម្ងាយដល់ ១០ គីឡូឯណោះ ទាំងនេះក៏ជាមូលហេតុឱ្យនាងស្រកគីឡូបានលឿនផងដែរ ៕

Related posts

Leave a Comment