អីយ៉ាស់! យ៉ាងម៉េចចេះ មាន សូនីតា សារភាព Crush ហ្សូណូ ហើយនៅបន់ស្រន់ប្លែកទៀត

មហាជនប្រាកដជាធ្លាប់មានការសង្ស័យជាច្រើនលើកមកហើយពីទំនាក់ទំនងរបស់រាជិនីក្រមា មាន សូនីតា និង តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ហ្សូ ណូ ។ ក្នុងនោះទោះមិនបានបញ្ជាក់ទំនាក់ទំនងលើសពីមិត្តភាពយ៉ាងណាក៏ដោយ ប៉ុន្តែតារាទាំងពីរូបនេះតែងតែធ្វើឲ្យអ្នកគាំទ្រយល់ថា អ្នកទាំងពីរអាចនឹងលើសពីមិត្ត ។

មូលហេតុដែលធ្វើឲ្យមហាជនមានការសង្ស័យបែបនេះ ក៏ព្រោះតែតារាពីររូបនេះរាល់ពេលដែលបង្ហោះរូបជាមួយគ្នា គឺតែងតែពោលពាក្យថា «Crush» ដាក់គ្នាទៅវិញទៅមកគ្រប់ពេល ។ ម្យ៉ាងវិញទៀតថ្មីៗនេះ អ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍នោះ បន្ទាប់ពី មាន សូនីតា បានបង្ហោះរូបភាពនៅក្នុងកម្មវិធីសំពះគ្រូ ដើម្បីត្រៀមថតខ្សែភាពយន្តថ្មីរួមគ្នាជាមួយលោក ហ្សូណូ ថា «សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងបី ប្រទានពរជ័យ សិរីមង្គល សូមឱ្យក្រាស់ឈរជិតនឹង ក្លាយជា…» ។ ទោះមិនបានបញ្ជាក់ថា ក្លាយជាអ្វីក៏ពិតមែន ប៉ុន្តែ មាន សូនីតា បានដាក់ Emoji រូបបេះដូងនៅខាងក្រោយពាក្យនេះផងដែរ ៕

Related posts

Leave a Comment