មិនទាន់ដល់ថ្ងៃកំណើតផង អេនជី ទទួលបានកាដូពីស្វាមីឡានទំនើបមួយយ៉ាងពេញចិត្ត

ក្រោយពីបញ្ចប់ក្នុងវិស័យសិល្បៈទាំងស្រុងមក អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អេនជី ហាក់ទទួលបានសំណាងយ៉ាងខ្លាំង ក្រោយពីទទួលបានជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល ។

មិនត្រឹមតែទទួលបានការថ្នាក់ថ្នម ស្រឡាញ់មើលថែពីស្វាមីប៉ុណ្ណោះទេ ប៉ុន្តែ អេនជី តែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេសពីស្វាមីផងដែរ ដោយការទទួលបានកាដូជារឿយៗពីស្វាមី ដែលគេបានស្គាល់ថាជាប្អូនប្រុសរបស់អតីតតារាសម្តែងលោក គង់ រ៉ាយុទ្ធ ម្ចាស់ហាងលក់សម្លៀកបំពាក់ រ៉ាយុទ្ធ Fashion ។

ថ្មីៗនេះ តាមការបង្ហោះតាមគណនី fb របស់អតីតតារាចម្រៀងរូបនេះបានឲ្យដឹងពីអារម្មណ៍រីករាយរបស់ខ្លួនដែលទទួលបានកាដូរថយន្តពីស្វាមីមុនថ្ងៃកំណើតរបស់ខ្លួនដល់ទៅមួយខែ ។ ក្នុងសារនេះ អេនជី បានរៀបរាប់ថា «រឿងដែលចាំបាច់ធ្វើបានច្រើនហើយ ថ្ងៃនេះធ្វើរឿងដែលត្រូវចិត្តម្តង នាំសមាជិកថ្មីស្រីសចូលផ្ទះ អរគុណប្តីសម្រាប់ការដូរខួបមុន ១ ខែ» ។


គួរជម្រាបដែរថា អេនជី បានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ ២០១៨ និង ផ្អាកអាជីពជាតារាចម្រៀងតាំងពីពេលនោះមក ។ បច្ចុប្បន្ននាងកំពុងតែពពោះកូនប្រុសក្នុងផ្ទៃមានអាយុ ៦ ខែហើយ ដែលនឹងត្រៀមសម្រាលក្នុងពេលប៉ុន្មានខែខាងមុខនេះ ៕

Related posts

Leave a Comment