ភ្លឹកសម្រស់ តាក់ម៉ា ក្នុងឈុតកូនក្រមុំប្រពៃណី ពិតជាស្អាតប្លែកភ្នែក

បន្ទាប់ចាប់ផ្តើមហក់ចូលក្នុងវិស័យសិល្បៈសាជាថ្មី អតីតតារាចម្រៀងប្រចាំផលិតកម្ម M តាក់ម៉ា ហាក់កាន់តែទទួលបានប្រជាប្រិយភាពបន្ថែមទៀត ក្នុងការបង្ហាញទេពកោសល្យរបស់នាងក្នុងកម្មវិធីប្រកួត «I Am Singer Cambodia» រដូវកាលទី ២ ។

យ៉ាងណាមិញ បើក្រឡេកមកមើលសម្រស់របស់តារាចម្រៀងរូបនេះក៏កាន់តែស្រស់ស្អាតថែមទៀត ដោយនៅក្នុងនោះអ្នកគាំទ្របានលើកឡើងថា «តាក់ម៉ា មិនត្រឹមតែអភិវឌ្ឍន៍ទៅលើការប្រើសំឡេងច្រៀងរបស់នាងនោះទេ សូម្បីតែផ្ទៃមុខរបស់នាងក៏កាន់តែស្រស់ស្អាតជាងមុនផងដែរ» ។

អ្វីដែលមហាជនកត់សម្គាល់នោះ តាំងពីចាប់ផ្តើមចូលក្នុងវិស័យសិល្បៈតាំងដំបូងរហូតដល់ពេលនេះ តាក់ម៉ា តែងតែបង្ហាញការតុបតែងខ្លួនក្នុងឈុតសម័យជាប្រចាំ តែថ្មីៗនេះតារារូបនេះបានធ្វើឲ្យអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្លឹកសម្រស់របស់នាងជាមួយនឹងការតុបតែងឈុតកូនក្រមុំបែបបុរាណពណ៌ផ្កាឈូកយ៉ាងទាក់ភ្នែក ៕

Related posts

Leave a Comment